CamNews

ស្ត្រីម្នាក់​ត្រូវ​បុរស​ប្លែក​មុខ ចូល​ទៅ​​ចាប់​រំលោភ​ដល់​បន្ទប់ ICU បន្ទាប់​​ពី​សម្រាល​កូន.......

(ឥណ្ឌា)៖ប៉ូលីសនៅឥណ្ឌា កំពុងតាមរកបុរសម្នាក់ ដែលលបចូលក្នុងមន្ទីរពេទ្យមួយ នៅពាក់កណ្តាលអាធ្រាត្រ ហើយ​បាន​រំលោភ​ស្ត្រី​ម្នាក់ នៅ​ក្នុង​បន្ទប់​សង្គ្រោះ​បន្ទាន់ ។

តាម​កាមេរ៉ា​សុវត្ថិភាព​ក្នុង​មន្ទីរ​ពេទ្យ Brahm Shakti Sanjjvani បាន​បង្ហាញ​ឲ្យ​ឃើញ​​ភិន​ភាគ​បុរស​ម្នាក់​ចត​រថយន្ត​នៅ​ក្រៅ​អាគារ ពេទ្យ​មុន​ដើរ​ចូល​ទៅ​ខាង​ក្នុង បន្ទាប់​មកបុរសប្លែកមុខនោះ ក៏ដើរចូលទៅក្នុង បន្ទប់ ICU ដែល​ជា​កន្លែង​ស្ត្រី​រង​គ្រោះ អាយុ​២៣​ឆ្នាំ កំពុង​សម្រាក បន្ទាប់​ពី​សម្រាល​កូន​រួច​ប៉ុន្មាន​ម៉ោង ហើយ​ជន​នោះ​ក៏​ចាប់​រំលោភ ស្ត្រីរងគ្រោះនៅទីនោះតែម្តង មុនពេលគេចទៅបាត់ ។

អ្វីដែលគួរឲ្យស្មានមិនដល់នោះ គឺប៉ូលីសនិយាយថា មានអ្នកជំងឺផ្សេងទៀត នៅក្នុងបន្ទប់ជាមួយជនរង​គ្រោះ​ដែរ តែ​គ្មាន​អ្នក​ណា​បាន​ដឹង​ឮ​ថា មាន​អ្វី​កើត​ឡើង​ទេ ហើយ​ស្ត្រី​រង​គ្រោះ ក៏មិនបានរាយការណ៍ ពីរឿងនេះភ្លាមៗដែរ រហូតដល់នាងត្រឡប់​ទៅ​ដល់​ផ្ទះ ទើប​ប្រាប់​រឿង​នេះ​ទៅ​សមាជិក​គ្រួសារ ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី