CamNews

ចោរប្រដាប់អាវុធ ៤នាក់ បើករថយន្តទៅបាញ់ប្លន់ ផ្ទះលក់ថ្នាំពេទ្យ កណ្តាលក្រុងស្វាយរៀង របួស ២នាក់

ស្វាយរៀង៖ ក្រុមចោរប្រដាប់អាវុធចំនួន ៤នាក់ បានបើករថយន្ត Camry ឆ្លាមពណ៌ខ្មៅមួយគ្រឿង ទៅបាញ់ប្លន់ ផ្ទះលក់ថ្នាំពេទ្យ និងរកស៊ីលក់ទិញដី ស្ថិតនៅកណ្តាលក្រុងស្វាយរៀង ក្នុងភូមិចុងព្រែក សង្កាត់ស្វាយរៀង ខេត្ត ស្វាយរៀង នាព្រលប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ។ សកម្មភាពប្លន់នេះ ក្រុមចោរមិនអាចយកទ្រព្យសម្បត្តិ ជនរងគ្រោះបាននោះទេ តែបានបាញ់ម្ចាស់ផ្ទះរងរបួសពីរនាក់។

មន្រ្តីនគរបាលក្រុងស្វាយរៀង បានឲ្យដឹងថា មុនពេលកើតហេតុជនសង្ស័យបានបើករថយន្ត ទៅឈប់នៅមុខផ្ទះ ជនរងគ្រោះ រួចបក្ខពួក ៣នាក់ បានចុះពីរថយន្តចូលទៅទិញថ្នាំពេទ្យ ស្រាប់តែកំពុងឈរទិញនោះ ជនសង្ស័យ បានដកកាំភ្លើងទៅភ្ជង់ជនរងគ្រោះជាប្តី ពេលនោះជនរងគ្រោះបានប្រតាយប្រតប់បង្ខំឲ្យក្រុមចោរបាញ់ មួយគ្រាប់ ត្រូវចំស្មា និងផ្លាតទៅត្រូវជើងកូនប្រុសអាយុ ៦ឆ្នាំ នៅពីក្រោយផងដែរ។

បន្ទាប់ពីបាញ់បង្កឲ្យមានការភ្ញាក់ផ្អើល ក្រុមចោរប្លន់ ២នាក់ បានបើករថយន្តចេញពីកន្លែងកើតហេតុ ខណ:២នាក់ ទៀត បានរត់គេចខ្លួន ដោយមិនបានប្រមូលយកទ្រព្យសម្បត្តិរបស់ជនរងគ្រោះនោះឡើយ។

មន្រ្តីនគរបាលបានបញ្ជាក់ថា  ជនរងគ្រោះជាម្ចាស់ផ្ទះឈ្មោះ ឈួរ សុម៉ាលី អាយុ ៤៧ឆ្នាំរបួសស្មាឆ្វេង និង កូន ប្រុស ឈ្មោះ ឈួរ ម៉ាលីរតនៈ អាយុ ៦ឆ្នាំ របួសកែងជើងខាងស្តាំ។

បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចជាច្រើននាក់ ទាំងនគរបាល និងអាវុធហត្ថ បានចុះទៅជួយអន្តរាគមន៍ និងធ្វើការសួរនាំ ជនរងគ្រោះ ដើម្បីតាមស្រាវជ្រាវចាប់ក្រុមចោរប្លន់ទាំងនោះ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល