អាហារ គឺជារបស់ដែលមនុស្សយើងគ្រប់គ្នាមិនអាចអត់បាន ប៉ុន្តែប្រសិនបើលោកអ្នកពិសារនូវអាហារពុំបានត្រឹមត្រូវ នោះក៏អាចធ្វើឲ្យប៉ះពាល់ដល់សុខភាពយើងផងដែរ។ ឥលូវយើងខ្ញុំនឹងចែករំលែក មិត្តអ្នកអាននូវអាហារដែលអាចធ្វើឲ្យលោកអ្នកទទួលបាននូវសុខភាពល្អ ។

រូបតំណាង

ផ្លែបឺរ

ភាគច្រើនអ្នកគ្រប់គ្នាច្បាស់ជាគិតហើយថា ផ្លែបឺរ គឺជាអាហារដែលមានជាតិខ្លាញ់ច្រើន។ អ្វីដែលអ្នកគ្រប់គ្នាមិនបានដឹងនោះគឺ ថាជាតិខ្លាញ់នៅក្នុងផ្លែប៊ឺរ គឺជាប្រភេទខ្លាញ់ល្អ ដែលអាចជួយស្រូបយកសារធាតុប្រឆាំងអុកស៊ីតកម្មបានយ៉ាងមានប្រសិទ្ធភាព។

បឺរ

ហា ហា អ្វីដែលយើងដឹងគឺថា បឺរ ជាអាហារអាក្រក់បំផុតក្នុងចំនោមអាហារសុខភាពទាំងអស់ ប៉ុន្តែអ្វីដែលយើងបានសិក្សា វាធ្វើឲ្យភ្ញាក់ផ្អើលដល់ពួកយើងខ្លាំងណាស់! ការពិត បឺរ សម្បូរទៅដោយវីតាមីនដែលរលាយនៅក្នុងក្នុងខ្លាញ់ និងអាស៊ីតខ្លាញ់។ វា មានអត្ថប្រយោជន៍ល្អសម្រាប់សុខភាព ដូច្នេះចូរកុំខ្លាចក្នុងការពិសារបឺរទៀតអី។

កាហ្វេ

អ្នកចូលចិត្តផឹកកាហ្វេ ច្បាស់ជាចូលចិត្តចំណុមួយនេះ! តើអ្នកដឹងទេថា ការផឹកកាហ្វេមួយថ្ងៃមួយពែង វាអាចនឹងជួយបង្កើនអាយុជីវិតរបស់អ្នក? កាហ្វេ មានផ្ទុកជាតិសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់។ ប៉ុន្តែ លោកអ្នកគប្បី កុំទទួលទានកាហ្វេលើសពីមួយពែងក្នុងមួយថ្ងៃឲ្យសោះ ព្រោះវាអាចបណ្តាលឲ្យមានផលអវិជ្ជមានត្រលប់មកវិញ ជាពិសេសគឺអាចធ្វើឲ្យអ្នកប្រឈមអត្រាខ្ពស់នឹងបញ្ហាថប់អារម្មណ៍ ។

សណ្ដែកដី

សណ្តែកដី គឺជាប្រភពដែលសម្បូរទៅដោយសារជាតិប្រូតេអ៊ីន ហើយអាចកាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូងបានទៀតផង។ វា ជាអាហារធម្មជាតិដែលល្អក្នុងការទទួលទាន ហើយការប្រើប្រាស់គឺអាស្រ័យទៅតាមលោកអ្នកទេ។

នំបុ័ង

នំប៉័ងស្រូវសាលី វាមានអត្ថប្រយោជន៍ដែលយើងមិនបានដឹង ឬមើលរំលង ដោយវាបានផ្ទុកនូវសារជាតិប្រូតេអ៊ីន ជាតិសរសៃ វីតាមីន B និងសារធាតុប្រឆាំងអុកស៊ីតកម្ម។ ដូច្នេះ នៅពេលដែលលោកអ្នកចង់បាននំបុ័ង អ្នកអាចរកទិញនំបុ័ងស្រូវសាលី ដើម្បីទទួលបាននូវសារជាតិទាំងនេះ ៕

ប្រែសម្រួល ៖ ច័ន្ទ

ប្រភព៖ bleu bloom