CamNews

មួយមាត់យ៉ាងខ្លី! ធ្លាប់តែជក់ បែជាបែកគំនិតទៅជួញដូរគ្រឿងញៀន

(ភ្នំពេញ)៖ ជនសង្ស័យម្នាក់ ដែលតែងតែសង្ងំស្ងាត់ៗលប លួចប្រើប្រាស់នូវសារធាតុញៀន ស្រាប់តែបែកគំនិតទៅចែកចាយគ្រឿងញៀន ត្រូវកម្លាំងនគរបាលប៉ុស្ដិ៍ស្វាយប៉ាក ខណ្ឌឫស្សីកែវ ស៉ើបអង្កេតបង្ក្រាបឃាត់ខ្លួនបាន ដកហូតថ្នាំញៀន២១កញ្ចប់ និងសម្ភារប្រើប្រាស់មួយចំនួន។

មន្ត្រីនគរបាល បានបញ្ជាក់ថា ការស្រាវជ្រាវរហូតឈានដល់ ការបង្ក្រាបករណីជួញដូរគ្រឿងញៀននេះ បានធ្វើឡើងនៅល្ងាចថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតក្នុងក្រុម៧ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ បន្ទាប់ពីជនសង្ស័យ ម្នាក់ឈ្មោះ ចាន់ ហាវ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្បែរចំណុចកើតហេតុខាងលើ បាននិងកំពុងលបលួចបន្តសកម្មភាពចរាចរគ្រឿងញៀន ទើបកម្លាំងនគរបាលមូលដ្ឋានសហការ ដោយលបឆ្មក់ឈានដល់ការបង្ក្រាប និងឃាត់ខ្លួនជនជួញដូរសារធាតុញៀននេះតែម្ដង និងដកហូតបានក្រាមសថ្លាជាថ្នាំញៀន២១កញ្ចប់ រួមទាំងសម្ភារប្រើប្រាស់មួយចំនួនផងដែរ។

ក្រោយបង្ក្រាប ជនសង្ស័យពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន រួមជាមួយវត្ថុតាង ត្រូវបញ្ជូនមកឃុំខ្លួនសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំនុំរឿងអនុវត្តន៍ តាមនិតិវិធី៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី