CamNews

Real Madrid ហាក់ដូចជាអស់សង្ឃឹមវិញ លើកីឡាករអ្នកចាំទីMan United ហើយក៏តែងតាំងកីឡាករផ្សេងជំនួស Casillas

ព័ត៌មានកីឡា៖ Real Madrid ទំនងជាបោះបង់ចោលក្ដីស្រម៉ៃរបស់ខ្លួនដែលចង់បាន អ្នកចាំទី​ Man United ហើយ​មើលទៅ ក្រោយពីលេចឮដំណឹងថា ក្លឹបបានតែងតាំងកីឡាករអ្នកចាំទី ចាស់របស់ខ្លួន ឈ្មោះ​​ ​Keylor​ ​Navas មកលេខរៀងទី ១វិញ ដោយជំនួសតំណែង កីឡាករ Iker Casillas ។

ក្លឹប​​ Real Madrid បានចូលខ្លួនធ្វើឲ្យកក្រើកសង្គមទីផ្សារកីឡាករ ជាមួយក្លឹប Man United កាលពីមួយ​រយៈ​ចុងក្រោយនេះ ដើម្បីផ្ទេរកីឡាករអ្នកចាំទីឈ្មោះថា David De Gea ចូលមកជំនួសតំណែង កីឡាករ​​ Iker Casillas ដែលក្លឹបបានលក់ទៅឲ្យក្លឹប Porto ។ ប៉ុន្ដែសំណាងមិនទាន់ដល់ ក្លឹប Man United បានប្ដេជ្ញាចិត្ដ​ថា​នឹងមិនលក់ កីឡាករអ្នកចាំទីរូបនេះទៅឡើយ ដរាបណា Real Madrid​ នឹងមិនព្រម​លក់ ខ្សែការពារ​មក​ឲ្យវិញនោះ ពោលគឺក្លឹបសុខចិត្ដខាតបង់លុយ ជាច្រើនដោយអនុញ្ញាតឲ្យ​ David De Gea ចាកចេញ ពីក្លឹប​ដោយមិនទទួលបានផលអ្វីនោះឡើយ។

Real Madrid គ្រោងនឹងលើក David De Gea ចូលកាន់តំណែង របស់កីឡាករ Iker Casillas ដែលស្ថិតក្នុង​លំដាប់ជួរលេខរៀងទី ១ ប៉ុន្ដែនៅពេលនេះ ក្លឹបបានតែងតាំង កីឡាករ ចាស់របស់ខ្លួនឈ្មោះ Keylor​ ​Navas ឲ្យមកកាន់តំណែងនេះវិញ។

យោងការចុះផ្សាយរបស់ គេហទំព័រអន្ដរជាតិមួយបានលើកឡើងថា Real Madrid ក៏មិនសូវជាមាន​សង្ឃឹម​​ថាអាច អូសទាញកីឡាករ David De Gea ម្នាក់នេះ ចូលទៅកាន់ទឹកដីរបស់ខ្លួន បានដែរ ដោយ​ឡែក Man United ក៏អាចនឹងចរចារទីផ្សារកីឡាកររូបនេះ ឲ្យមុនរដូវកាលថ្មីចូលមកដល់ ជាមួយ​ក្លឹបដទៃទៀត ដោយមិនមែនខ្លួន ដូច្នេះជាការសម្រេច ក្រុមត្រូវលើក Keylor​ ​Navas ចូលមក កាន់តំណែង​នេះ ហើយរង់ចាំមើលជាបន្ដទៀត ។

ដោយ៖ អឿ អ៊ុយ

ប្រភព៖ dailystar