(ភ្នំពេញ)៖ ក្រោយពីចាប់ខ្លួនបាន ក្រុមជនសង្ស័យប្លន់ប្រដាប់អាវុធ ដែលបានធ្វើសកម្មភាពប្លន់ និងបាញ់សម្លាប់មនុស្ស នៅជិតផ្សារសុវណ្ណា បានសារភាពថា ពួកគេធ្លាប់បានប្លន់សរុបចំនួន ៤លើក។

លោកឧត្តមសេនីយ៍ទោ ឡិក វណ្ណៈ អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ប្រាប់ក្រុមអ្នកសារព័ត៌មានក្នុង សន្និសីទបង្ហាញមុខក្រុមជនសង្ស័យ នៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ ថា ជនដៃដល់ អ៊ុំ សួស្ដី ដែលបានបាញ់ សម្លាប់ជនរងគ្រោះនេះ បានធ្វើសកម្មភាពចំនួន ៤លើក ទី១៖ នៅចំណុចផ្សារអូឡាំពិក សង្កាត់អូឡាំពិក ខណ្ឌចំការមន កាលពីខែមករា ឆ្នាំ២០១៦ ដោយប្លន់បានម៉ូតូ ១គ្រឿង, ទី២៖ ខែធ្នូ ឆ្នាំ២០១៦ ប្លន់នៅបឹងត្របែក តែមិនបានសម្រេច, ទី៣៖ ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧ ប្លន់នៅទួលទំពូង ខណ្ឌចំការមន និងលើកទី៤៖ នៅជិតផ្សារសុវណ្ណានេះតែម្ដង។

សូមជំរាបថា ការបង្ហាញមុខក្រុមចោរប្លន់បាញ់សម្លាប់នេះ បានធ្វើឡើងក្រោមវត្តមានលោកឧត្តមសេនីយ៍ផ្កាយ៣ សុខ ខេមរិន ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ត្រី សុង លី ស្នងការងនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ត្រី អ៊ុក កុសល អនុប្រធាននាកយដ្ឋាននគរបាលព្រហ្មទណ្ឌ ព្រមទាំងមន្រ្តីនគរបាលពាក់ព័ន្ធ មួយចំនួនទៀត។

ជនដៃដល់ដែលបាញ់សម្លាប់ជនរងគ្រោះឈ្មោះ អ៊ុំ សួស្ដី ហៅ ពៅក្បាលធំ និងម្នាក់ទៀតឈ្មោះ ចាន់ សុវណ្ណ ហៅប៉ែត ដោយឡែកជនសង្ស័យជាបក្ខពួកម្នាក់ទៀត កំពុងរត់គេចខ្លួន។

មន្ដ្រីនគរបាល បានប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧នេះថា ប្រតិបត្តិការតាមវែកមុខ និងឃាត់ខ្លូនក្រុមប្លន់ប្រដាប់អាវុធដ៏សកម្មនៅក្នុង រាជធានីភ្នំពេញ បានធ្វើឡើងដោយ មានកិច្ចសហការវាងកម្លាំងនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ កម្លាំងនគរបាលខណ្ឌចំការមន ជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ក្រោមការសម្របសម្រួលពី លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។

មន្ដ្រីនគរបាលបានឲ្យដឹងទៀតថា ជនសង្ស័យទាំង២នាក់ ត្រូវបានឃាត់ខ្លួន កាលពីម៉ោង១៣៖៣០នាទី ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ នៅបន្ទប់ជួលលេខ០០១ ផ្លូវទ្រុងមាន់ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ ជាមួយការឃាត់ខ្លួន សមត្ថកិច្ចដកហូតបាន អាវុធ៣ដើម (M16កាត់០១ដើម, ម៉ាក Bareta ចំនួន០១ដើម និងមួយដើមទៀត ប្រភេទអាវុធខ្លី មិនស្គាល់ម៉ាក)។

សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧កន្លងទៅ មានករណីតាមប្លន់ដល់មុខផ្ទះ ស្ថិតនៅក្បែរសុវណ្ណា ខណ្ឌចំការមន។ ករណីប្លន់នេះ ក្រុមជនសង្ស័យដែលមានគ្នា៣នាក់ បានប្រតាយប្រតប់យកកាបូប ហើយបាញ់បុរសម្នាក់ ដែលព្យាយាមបើកឡានបុកពួកគេឲ្យស្លាប់បាត់បង់ជីវិត ខណៈដែលនារី២នាក់ទៀត ត្រូវជនសង្ស័យទាត់ធាក់ ឲ្យរងរបួសធ្ងន់ស្រាល។

ក្រុមជនសង្ស័យ ដែលសមត្ថកិច្ចទើបចាប់ខ្លូនបាននេះ ក៏ត្រូវបាននារីរងគ្រោះផ្សេងទៀត អះអាងថា ធ្លាប់បានធ្វើសកម្មភាព ប្លន់ពូកគេផងដែរ កាលពីខែធ្នូ ឆ្នាំ២០១៦ តែប្លន់មិនបានសម្រេចព្រោះក្រុមជនរងគ្រោះ បានបើករថយន្ដចូលផ្ទះ ទាន់ពេលវេលា។

ជនសង្ស័យឈ្មោះ អ៊ុំ សួស្តី ធ្លាប់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនម្តងរួចមកហើយកាលពីពីរឆ្នាំមុន ពេលរូបគេប្លន់រថយន្ត មួយគ្រឿង ពីកំពង់ចាម មកភ្នំពេញ។ អ៊ុំ សួស្តី ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារចំនួន៨ឆ្នាំ តែបានលួចរត់គេចខ្លួន ពេលរូបគេសុំទៅព្យាបាលជំងឺ ៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី