CamNews

វិធីធ្វើម្ហូប៖ ភ្លា សាច់គោ

គ្រឿងផ្សំ
-សាច់គោ​ល្អ
-ពោះ​គោ
-មើម​ថៃ​ថាវ
-សណ្ដែក​បណ្ដុះ
-ម្ទេសផ្លោក​ទុំ
-សណ្ដែកដី
-រំដេង
-ខ្ទឹម​ស
-ខ្ទឹម​ក្រហម
-ខ្ទឹម​បារាំង
​-គល់​ជីវ៉ាន់ស៊ុយ
-សាឡាត់
-ជី​គ្រប់មុខ
-គល់​ស្លឹកគ្រៃ
-អំបិល
-ទឹកត្រី
-ស្ករស
-ទឹក​ខ្មេះ
-ម្សៅ​ស៊ុប
-មើម​រ៉ា​ឌី

វិធី​ធ្វើ
ដំបូង យកសាច់គោ​ឆៅ​ ចិញ្ច្រាំ​  រួចដាក់​អំបិល ទឹក​ខ្មេះ ផ្អាប់​ទុក​កន្លះ​ម៉ោង ទើប​ពូត​យក​ទឹក
​ចេញ​ ត្រង​ទឹក ជាមួយនឹង​ ​ស្បៃ ស្អាត ដាក់ក្នុង​ចាន​ ។​ ​ ពោះគោ​ស្ងោរ​ ឱ្យផុ​យ  ហាន់​ស្ដើងៗ​ ​
មើម​ថៃ​ថាវ ម្ទេសផ្លោក​ទុំ ហាន់​ជា​សរសៃ​ឆ្មា​រៗ ​ ​សណ្ដែកដី​ លីង​ឱ្យ​ឆ្អិន  ញី​យក​សំបក​ចេញ​
បំបែក​ជា​ពីរ សណ្ដែកបណ្ដុះ​ បេះ​កន្ទុយ​ឱ្យ​ស្អាត ។​ ​ ​

គល់​ស្លឹកគ្រៃ​ហាន់​ស្ដើងៗ ខ្ទឹមបារាំង​រើសយក ​មើម​តូចៗ ​ល្មម ​បកសំបក​ចេញ​លាង​ ទឹក​ឱ្យ
​ស្អាត​ហាន់​ ​ទទឹង​ស្ដើងៗ ល្មម(​ហាន់​ទាំងមូល​)។​ ​ សាឡា​ត់ ​បេះ​ធាង​លាង​ទឹក​ឱ្យស្អាតហាន់​
ទទឹងៗ ជាចំណិត ​តូចៗ ​ច្របល់​នឹង​ស្លឹក​ជី​គ្រប់មុខ។​

រំដេង​ដុត​ឱ្យ​ឈ្ងុយបុក​លាយ​នឹង​គុល​ជីវ៉ាន់ស៊ុយ ខ្ទឹម​ស  ខ្ទឹមក្រហម​ឱ្យ​ម៉ដ្ធ រួច​យក​សាច់គោ
​ដែល​ពូត​ទឹក​ចេញ​រួច    ជាមួយនឹង ពោះ​គោ មើម​ថៃ​ថាវ សណ្ដែក​បណ្ដុះ  គល់​ស្លឹកគ្រៃ មក
​ច្របល់​ចូល​ ​គ្នា​ឱ្យ​សព្វ រួចរៀបដាក់​កចាន​ ហើយយក​សណ្ដែកដីលីង ​ រោយ​គ្របពីលើ ​យក
​ម្ទេសផ្លោក​ទុំ   ​រោយ​កាត់​ទទឹង​ពាក់​​កណ្ដាល    ទើប​យក​ខ្ទឹមបារាំង    ​រៀប​សងខាង​ រួចយក​
សាឡា​ត់​និង​ស្លឹក​ជី​រៀប​ជុំវិញ ចិត​មើម​រ៉ា​ឌី​ជា​ផ្កា​ដោត​តាម​ចំហៀងៗ​។​ ​

ចុងក្រោយ   យក​ទឹក​ពូត​ចេញពី​សាច់គោ​    មក​ស្ងោរ​ដាក់​រំដេង​បុក​ទុក   ចាក់​ទឹកត្រី ស្ករស
ម្សៅ​ស៊ុប ​អំបិល  កូរ​ចូល​គ្នា​ឱ្យសព្វ ភ្លក់​រស់ជាតិ   បន្ទាប់មក ​ចាក់ដាក់​ចាន រួច​ដួស​ទឹក​នោះ​
ស្រូប​ពីលើ​ ជាការស្រេច៕

ដោយ៖ វណ្ណៈ
ប្រភព៖ Cooking Cambodian