(ភ្នំពេញ)៖ ដើម្បីឆ្លើយតបទៅនឹងការអំពាវនាវ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងធនាគារអភិវឌ្ឍន៍ជនបទ និងដើម្បីជួយលើកកំពស់តំលៃស្រូវខ្មែរ ក៏ដូចជាជួយដល់កសិករខ្មែរ អ្នកឧកញ៉ា ហុង ពីវ ប្រកាសទិញអង្ករ ៣៨០តោន តបតាមការអំពាវនាវរបស់សម្តេចនាយករដ្ឋមន្រ្តី ដើម្បីចែកជូនប្រជាពលរដ្ឋក្រីក្រ និង បុគ្គលិកកម្មករ។

អ្នកឧកញ៉ា បានបញ្ជាក់ថា នឹងយកមកចែកជូនបងប្អូននៅចុងសប្តាហ៍នេះតែម្តង។

អ្នកឧកញ៉ា ហុង ពីវ ក្លាយជាអ្នកប្រកាសទិញអង្ករច្រើនជាងគេរហូតដល់ ៣៨០តោន (តម្លៃជាង២០ម៉ឺនដុល្លារ) តបតាមការអំពាវនាវរបស់សម្តេចនាយករដ្ឋមន្រ្តី ដើម្បីចែកជូនប្រជាពលរដ្ឋក្រីក្រ និង បុគ្គលិកកម្មករ។

ធនាគារអភិវឌ្ឍន៍ជនបទ បានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ចូលរួមជួយទិញអង្ករ របស់កសិករខ្មែរ ទោះ១បាវក្តី ២បាវក្តី ឬច្រើនជាងនេះក្តី ដើម្បីជួយគាំទ្រកសិផលខ្មែរ និងកសិករដែលកំពុងជួបការលំបាក ពាក់ព័ន្ធតម្លៃស្រូវធ្លាក់ចុះ។

ប្រសិនបើបងប្អូនប្រជាពលរដ្ឋ មានបំណងចង់ចូលរួមទិញអង្ករ ដើម្បីជួយលើកកំពស់តំលៃ ស្រូវរបស់ប្រជា កសិករ ក៏ដូចជាជួយដល់កសិករខ្មែរ សូមទំនាក់ទំនងមកកាន់ធនាគារស្រូវ និងជាមួយនឹងរោងម៉ាស៊ីនកិនស្រូវ Amru Rice ទូរស័ព្ទលេខ៖ 017 888 001 - 012 90 4444។

* តម្លៃស្តង់ដារលក់អង្ករសែនក្រអូប ទូទាំងប្រទេសចំនួន ៥៤០ដុល្លារក្នុងមួយតោន ដោយមិន ទាន់គិតតម្លៃដឹកជញ្ជូន។ សូមអរគុណចំពោះការចូលរួមរបស់បងប្អូន ជួយលើកកំពស់តំលៃស្រូវខ្មែរ៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី