CamNews

អំពើហិង្សា ក្នុងគ្រួសារ កូនប្រសា វាយសម្លាប់ ឪពុកក្មេក

បាត់ដំបង ៖  អំពើហិង្សាក្នុង គ្រួសារមួយ បានកើតឡើង បណ្តាលបុរស ជាឪពុកក្មេកស្លាប់ ដោយតែកូន ប្រសាប្រុសវាយ នឹងចបកាប់ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៧យប់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៤ នៅភូមិស្រឡៅ ជ្រុំ ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង ។

នគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនសង្ស័យដែលសម្លាប់ឪពុកក្មេក មានឈ្មោះសាន  ចំរើន អាយុ២៤ឆ្នាំ រស់នៅក្នុងភូមិកើតហេតុ ។ ចំណែកជន រង គ្រោះជាឪពុកក្មេកមានឈ្មោះប៉ូ បឿន ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិកើតហេតុជាមួយគ្នា ។

ប្រភពព័ត៌មានបានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះប៉ូ បឿន បានវាយប្រពន្ធរបស់ខ្លួន ដែល ជាម្តាយក្មេករបស់ឃាតក ឃើញដូចនេះ ជនសង្ស័យ ជាឃាតកទ្រាំនិងអំពើហិង្សា ខាងលើមិនបាន ក៏យកចបកាប់ វាយសម្លាប់ឪពុកក្មេកចំនួន ៧ចបកាប់ ស្លាប់តែម្តង ។

ប្រភពព័ត៌មានបានឲ្យដឹងបន្តថា ជនសង្ស័យជាឃាតក មានកូន៤នាក់ ហើយរបស់ឃាតកបានទៅការនៅប្រទេសថៃបាត់ហើយ។

បច្ចុប្បន្នជនសង្ស័យត្រូវបាននគរបាលស្រុកសំពៅលូន កសាងសំណុំរឿងបញ្ជូនមកកាន់ស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង ដើម្បីចាត់ការបន្ត៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល