ក្រុងប៉េកាំង ៖ បើតាមប្រភពសារព័ត៌មាន The Odditycentral បានចេញផ្សាយនាពេល
កន្លងទៅបានអោយដឹងថា ភោជនីយដ្ឋានលិង្គនៅទីក្រុងប៉េកាំង ដែលមានឈ្មោះផ្លូវការ
ហៅថា Guolizhuang នោះមិនត្រឹមតែបម្រើអាហារប្លែកៗដូចជា ខក្បាលក្ដាន់ ចៀនកូន
ចៀមទាំងមូលក្នុងកន្សោមគភ៌នោះទេ ហាងនេះក៏ត្រូវបានគេស្គាល់តាមរយៈការប្រើលិង្គ
សត្វគ្រប់ប្រភេទ មិនថាសត្វស្រុក ឬព្រៃ មកចម្អិនជាអាហារផងដែរ។

លិង្គឆ្កែត្រូវបានគេបំពងជាមួយម្រេច រួចរៀបដាក់ចានទាំងក្រៀមរឹងអើតឆ្ងក់តែម្ដង។ ទាក់ទិន នឹង
អាហារពិសេសនេះ អ្នករត់តុនៅភោជនីយដ្ឋានបានថ្លែងប្រាប់ភ្ញៀវផងដែរថា ៖ ញ៉ាំលិង្គសត្វអាច
ធ្វើអោយអ្នកមានអំណាចខ្លាំងពូកែ។

លើសពីនេះទៅទៀត អ្វីដែលធ្វើអោយអ្នកទទួលទានកាន់តែព្រឺព្រួចដោយគ្រាន់តែឮឈ្មោះ នោះគឺ
លិង្គក្ដាន់ឆៅ ដែលត្រូវបានគេទទួលទានជាមួយទឹកជ្រលក់វ៉ាសាប៊ីមានរសជាតិហឹរពណ៌ បៃតង។

គួរបញ្ជាក់ផងដែរថា ប្រសិន បើភ្ញៀវពិបាកសម្រេចចិត្ត មិនដឹងថាកុម្ម៉ង់លិង្គសត្វអ្វីនោះ ចុងភៅក៏
អាចចម្អិនម្ហូបមួយចានធំដែលចម្រុះដោយលិង្គសត្វគ្រប់ ប្រភេទតែម្ដងរួមមាន លិង្គជ្រូក ក្ដាន់ គោ
សេះ និងសត្វតូចធំដទៃទៀត។

ទន្ទឹមនឺងពេលនេះដែរ បើតាមរបាយការណ៍ក៏បានបញ្ជាក់បន្ថែមផងដែរថា មុខម្ហូបដែលមានតម្លៃ
ថ្លៃជាងគេប្រចាំហាងមួយនេះ គឺមុខម្ហូបដែលចម្អិនដោយលិង្គខ្លា ពោល គឺវាមានតម្លៃលើសពី
$1,500 ទៅទៀត ហើយមុខម្ហូបមួយនេះត្រូវបានគេកុម្ម៉ង់ទិញ ពីរ ទៅ បីដងថ្ងៃមួយខែ ដោយ
ឡែក ដើម្បីមានឧកាសក្នុងការទទួលទានមុខម្ហូបមួយចាននេះរាល់អតិថិជនទាំងអស់ត្រូវតែបំពេញ
ពាក្យនៅក្នុងការកាតសមាជិក silver, gold ឬក៏ platinum ជាដើម។ ដើម្បីអោយជ្រាប កាន់តែច្បាស់
សូមតាមដានទស្សនានូវវីដេអូខាងក្រោយនេះ ដូចតទៅ ៖

<object width="450" height="400" data="http://www.youtube.com/v/Yc0KV3NvmNw&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/Yc0KV3NvmNw&rel=1" /></object>

ដោយ ៖ រិទ្ធី
ប្រភព ៖ odditycentral