ព័ត៌មានអន្តរជាតិ ៖ ខ្មាន់កាំភ្លើង ៤ រូប បានព្យាយាមវាយប្រហារ ស្ថានកុងស៊ូល ឥណ្ឌា នៅក្នុង ប្រ ទេស អាហ្វហ្គានីស្ថាន ពោល នៅឯខេត្ត Herat កាល ពី ថ្ងៃសុក្រ ម្សិលមិញ នេះបើតាមការអោយ ដឹងពីអ្នកនាំពាក្យ មន្រ្តីរដ្ឋាភិបាល ។

សមាជិក ប៉ូលីស មកពី Indian Tibetan Border Police (ITBP) ដែលកំពុងតែប្រចាំការ នៅឯស្ថាន កុងស៊ូល ឥណ្ឌា ប្រចាំខេត្ត ខាងលើ បានធ្វើការតបត ដោយធ្វើការបាញ់បក ត្រលប់ទៅវិញ ខណៈ មានការវាយប្រហារទាំងទទឹងទិស ពីសំណាក់ក្រុមខ្មាន់ កាំភ្លើង ខាងលើ នេះបើតាមការអោយដឹង ពីលោក Deepak Kumar អ្នកនាំពាក្យអោយ ITBP ថ្លែងប្រាប់នៅក្នុងក្រុង New Delhi ។ សេចក្តីរា ការណ៍បញ្ជាក់បានថា ក្រុមខ្មាន់កាំភ្លើង បានបើកការវាយប្រហារ របស់ខ្លួន ដោយសម្រុកចូលមាន ការបាញ់គ្រាប់ពិត ការបំផ្ទុះគ្រាប់បែកដៃ និង ការបំផ្ទុះរថយន្តជាដើម ។

ភ្លាមៗនោះ ក៏មានបទអន្តរាគមន៍ ដោយមានការផ្ទុះអាវុធ នៅកន្លែងកើតហេតុ ស្របពេលដែល ក្រុមខ្មាន់កាំភ្លើង ពីរនាក់ ត្រូវបានបាញ់សម្លាប់ ខណៈពីរនាក់ផ្សេងទៀត ត្រូវ បានចាប់ឃាត់ខ្លួន យ៉ាងណាមិញ ក្រុមមន្រ្តីប៉ូលីស ប្រចាំតំបន់កើតហេតុ ពោលនៅក្នុង ស្ថាន កុងស៊ូល គ្មាននរណា ម្នាក់ទទួលរងរបួសនោះទេ ស្របពេលដែល សំណង់អាគារ ស្ថានកុងស៊ូល ក៏ពុំទទួលរងនូវការខូច ខាតដូចគ្នាដែរ ។

អត្តសញ្ញាណ ក្រុមខ្មាន់កាំភ្លើង ក៏ដូចជា មូលហេតុដែលនាំអោយមានការវាយប្រហារលើកនេះ ពុំ ទាន់បានដឹងជាក់ច្បាស់ នៅឡើយទេ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ីអិនអិន