(ភ្នំពេញ)៖ ជនសង្ស័យម្នាក់ ដែលយកដែកឆាប ចាក់លើយុវជនម្នាក់បណ្តាលឲ្យរងរបួសធ្ងន់ពេលជនរងគ្រោះកំពុងអង្គុយផឹកស៊ី កាលពីយប់ថ្ងៃទី០៩ ខែតុលា ហើយរត់គេចខ្លួនបាត់នោះ ពេលនេះត្រូវបានកម្លាំង នគរបាលប៉ុស្តិ៍ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បើកការស៊ើបអង្កេត២ថ្ងៃ រហូតទើបឈានដល់ឃាត់បានហើយ នៅវេលាម៉ោង៣រសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦នេះ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យនោះ ឈ្មោះជៀវ ចើត អាយុ៣០ឆ្នាំមុខរបរជាងសំណង់ ស្នាក់នៅផ្ទះជួលភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិអំពិល ឃុំសាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង០៨៖៥០នាទីយប់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅបន្ទប់ជួលរបស់ជនរងភូមិត្រពាំងពោធិ៍សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យត្រូវបានក្រុមរថយន្តសង្គ្រោះរបស់កងពលតូចលេខ៧០ នៃអង្គភាព៧១១ដឹកបញ្ជូនសង្រ្គោះបន្ទាន់ទៅមន្ទីរពេទ្យព្រះកុសុមះ។

សូមបញ្ជាក់ថា យុវជនម្នាក់ឈ្មោះ ដន អាយុ២៥ឆ្នាំបានរងរបួសធ្ងន់បន្ទាប់ពីជួបជុំមិត្តភ័ក្រផឹកស៊ី ត្រូវបានជនដៃដល់ខាងលើ ប្រដាប់ដោយដាវនិងដែកឆាប ចូលទៅកាប់ចាក់បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ហើយជនបង្ករត់គេចខ្លួនបាត់ ៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី