(ភ្នំពេញ)៖ បុរសម្នាក់បើករថយន្តកាមរីបាឡែន លឿនជ្រុលបុករនាំងដែកពុះចែកទ្រូងផ្លូវ បណ្តាលអោយរងការខូចខាតអស់ចំនួន៣ផ្ទាំង កាលពីវេលាម៉ោង១២៖៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១០ ខែតុលាឆ្នាំ២០១៦ នៅចំណុចមុខក្រសួងទេសចរណ៍ចាស់ តាមបណ្តោយផ្លូវព្រះមុន្នីវង្ស ស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ ចំណែករថយន្តបែកកង់ខាងមុខផ្នែកខាងឆ្វេងទៅមុខលែងរួច។

តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់បើករថយន្តម៉ាកកាមរីបាឡែន ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2F-7768 ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុន្នីរវង្ស ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុបានរេចង្កូត ទៅបុករនាំងដែកពុះចែកទ្រូងផ្លូវបណ្តាលអោយបាក់អស់ចំនួន៣ផ្ទាំង ហើយរថយន្តបែកកង់ខាងឆ្វេងទៅមុខលែងរួច។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកដល់ចុះណុចកើតហេតុ តែមិនបានឃាត់ម្ចាស់រថយន្តនោះទេ និងទំនាក់ទំនងទៅនគរបាលជំនាញរាជធានី មកស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក រង់ចាំដោះស្រាយពេលក្រោយ៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី