អង្គការលើកលែងទោសអន្ដរជាតិ Amnesty International កាលពីថ្ងៃសុក្របានស្នើឱ្យមានការស៊ើបអង្កេតមួយ ដោយយោងទៅតាមលទ្ធផលស្រាវពីការរំលោភសិទ្ធិមនុស្ស រួមទាំងការធ្វើទារុណកម្មដោយមន្រ្ដីនគរបាលក្រុងហុងកុង។

របាយការណ៍របស់អង្គការអន្ដរជាតិនេះ បានសង្កត់ធ្ងន់ជាពិសេសចំពោះអំពើព្រៃផ្សៃរបស់មន្រ្ដីនគរបាល អំឡុងការចាប់ខ្លួនដើម្បីទប់ស្កាត់ការតវ៉ានាពេលថ្មីៗនេះ ។ ការធ្វើបទសម្ភាសន៍ជាមួយបាតុករ ដែលត្រូវបានចាប់ខ្លួន និងក្រុមមេធាវីដោយអង្គការ Amnesty International បានបង្ហាញថា អំពើហិង្សារបស់មន្រ្ដីនគរបាលភាគច្រើនកើតឡើងមុន និងអំឡុងពេលចាប់ខ្លួន ។ នៅក្នុងករណីជាច្រើន ក្រុមបាតុករដែលចាប់ខ្លួនបាន ត្រូវបានវាយដុំច្រំធាក់យ៉ាងដំណុំ និងរងការធ្វើទុក្ខបុកម្នេញ ក្នុងរូបភាពដទៃទៀត ដែលរាប់បានថា ជាអំពើធ្វើទារុណកម្ម ។

អង្គការ Amnesty រាយការណ៍ថា ការរំលោភបំពានលើរូបរាងកាយ ត្រូវបានត្រួតត្រា ជាការឆ្លើយតបទៅនឹងសេចក្ដីថ្លែងការណ៍ដោយផ្ទាល់មាត់ថា៖ “ គេមើលឃើញថា ការរំលោភបំពាន ត្រូវបានធ្វើឡើងក្នុងរូបភាពជាការដាក់ទណ្ឌកម្មចំពោះការតមាត់តក និងការមិនសហការជាមួយអាជ្ញាធរ” ។

ទាក់ទងនឹងរឿងនេះ ក៏មានវីឌីអូឯកសារមួយ ផលិតដោយអង្គការនេះ ដែលបង្ហាញអំពីការចាប់ខ្លួនបាតុករដោយខុសច្បាប់ ដោយនគរបាលក្រុងហុងកុង ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ។

របាយការណ៍របស់អង្គការ Amnesty បានចេញផ្សាយ ក្រោយពីអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានថ្លែងពីការព្រួយបារម្ភរបស់ខ្លួនចំពោះអំពើសាហាវយង់ឃ្នង នៅដើមខែនេះ ។ ការរំលោភបំពានភាគច្រើន បានកើតឡើងអំឡុងការតវ៉ាប្រឆាំងសេចក្ដីព្រាងច្បាប់ដើម្បីអនុញ្ញាតឱ្យមានបត្យាប័នចំពោះពលរដ្ឋមករស់នៅលើកទឹកដីចិនដីគោក ដែលមកដល់ពេលនេះ មាត្រានោះត្រូវបានដកចេញពីសេចក្ដីព្រាងច្បាប់នោះហើយ ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Jurist