ព័ត៌មានអន្តរជាតិ ៖ យោងតាមព័ត៌មាន ស៊ីអិនអិន ចេញ ផ្សាយ នៅយប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០១៥ នេះ បានឲ្យដឹងថា កងកម្លាំងរុស្ស៊ី បាន បើកការវាយប្រហារ តាមដែនអាកាស ជាលើក ដំបូងរបស់ខ្លួននៅក្នុងប្រទេសស៊ីរី ដោយវាយ ប្រហារលើ គោលដៅនៅជិតទីក្រុង Homs នេះបើ តាម ការបញ្ជាក់ពី មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិក បានឲ្យដឹងយ៉ាងដូច្នេះ។

បញ្ជាក់ ៖ រូបភាព ឯកសារ

នៅព្រឹកថ្ងៃពុធ សភាជាន់ខ្ពស់របស់រុស្ស៊ី បាន ផ្តល់ សិទ្ធិទៅឲ្យ លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ក្នុងការប្រើប្រាស់ កងកម្លាំងទ័ពអាកាស នៅក្នុង ប្រទេសស៊ីរី។ «ក្រុមប្រឹក្សាសហព័ន្ធ បាន សម្រេចគាំទ្រសំណើររបស់លោក Putin ដោយទទួលបានសម្លេងគាំទ្រ ១៦២សម្លេង ក្នុងការផ្តល់ សិទ្ធិប្រើប្រាស់ កងកម្លាំងរុស្ស៊ី នៅក្នុង ប្រទេស ស៊ីរី» នេះបើតាមនាយកបុគ្គលិក វិមាន Kremlin លោក Sergey Ivanov បានបញ្ជាក់ឲ្យដឹងយ៉ាងដូច្នេះ។

ការបោះឆ្នោតនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីមានសំណើមួយរបស់ ប្រធានាធិបតីស៊ីរី លោក Ba - shar al-Assad ដោយសុំជំនួយយោធា ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមឧទ្ទាមរដ្ឋឥស្លាម ISIS ដែល កំពុងលុកលុយនៅអ៉ីរ៉ាក់ និងស៊ីរី៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល