ភ្នំពេញ ៖ កម្លាំងសន្តិសុខ និងក្រុមអាជីវករផ្សារបឹងកេងកង នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៥នេះ បានឃាត់ខ្លួន ស្ត្រីម្នាក់ បន្ទាប់ពីសង្ស័យចរាចរណ៍ ក្រដាសប្រាក់១ម៉ឺនរៀល ក្លែងក្លាយ ៤៨ សន្លឹក ។

អាជីវករផ្សារបឹងកេងកង បានឲ្យដឹងថា ស្រ្តីសង្ស័យឈ្មោះ ប៉ុន លក្ខិណា អាយុ២២ឆ្នាំ បានស្ពាយកាបូបមួយ ដើរទិញ ទំនិញក្នុងផ្សារ ហើយបានយកលុយក្រដាស ១ម៉ឺនរៀលមួយបាច់ ដើរចាយ ប៉ុន្តែ ពេលយកលុយនោះ ទៅឲ្យក្រុម អាជីវករ ក៏មានការសង្ស័យ ដោយពិនិត្យទៅខុស ពីក្រដាសប្រាក់ធម្មតា ក៏បានប្រាប់សន្តិសុខនាំយកទៅសួរនាំ ។

សន្តិសុខផ្សារបឹងកេងកង បានដកហូតក្រដាសប្រាក់ ១ម៉ឺនរៀល សង្ស័យចំនួន៤៨សន្លឹក ក្រោយការសួរនាំ ហើយ ប្រគល់បន្តទៅប៉ុស្តិ៍នគរបាលបឹងកេងកងទី១ ។

មន្រ្តីនគរបាលបានឲ្យដឹងថា នារីសង្ស័យបានសារភាពថា ក្រដាសប្រាក់ទាំងនេះ ពិតជាក្លែងក្លាយ ហើយ លុយនេះ បានមកពីមនុស្សម្នាក់ផ្សេងទៀត ឲ្យយកមកចាយ ។

យ៉ាងណាក៏ដោយ ជនសង្ស័យនៅមិនទាន់បញ្ជាក់ច្បាស់លាស់ ពីប្រភពអ្នកចែកចាយក្រដាសប្រាក់នេះទេ ហើយនារី សង្ស័យកំពុងស្ថិតក្នុងការស៊ើបអង្កេត នៃមន្ត្រីជំនាញតាមនីតិវិធីច្បាប់ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល