CamNews

ទាន់ហេតុការណ៍ ៖ មនុស្ស​ជំនិត​លោកស្រី អ៊ុង​សាន ស៊ូ​ជី គឺ​លោក HTIN KYAW ក្លាយ​ជា​ប្រធានាធិបតី​មី​យ៉ាន់

ព័ត៌មានអន្តរជាតិ ៖ ទីបំផុត​លោក HTIN KYAW ដែល​ជា​មនុស្ស​ជំនិត​របស់​លោកស្រី អ៊ុង​សាន ស៊ូ​ជី មកពី​គណបក្ស​ឈ្នះឆ្នោតគឺគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) បានទទួល​សំឡេង​គាំទ្រ​ក្នុង​សភា​លើសគេ និង​ក្លាយជា​ប្រធានាធិបតី​ស្របច្បាប់​លើកដំបូង​របស់មី​យ៉ាន់​ម៉ា ដែល​មិន​ត្រូវបាន​ជ្រើសតាំង​ដោយ​យោធា ក្នុង​រយៈពេល​ជាង​កន្លះ​សតវត្សរ៍​មក​នេះ​។ នេះ​បើ​តាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ស៊ិន​ហួរ ចេញផ្សាយ​នៅ​មុន​នេះ​បន្ដិច​។ ​ការបោះឆ្នោត​ត្រូវ​បាន​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃ​អង្គារ នេះ​ដោយ​មាន​បេក្ខភាព បី​រូប​ឈរឈ្មោះ ក្នុងនោះ​ពីរ​រូប​មកពី គណបក្ស NLD និង មួយ​រូប​ទៀត​តែងតាំង​ដោយ​យោធា​។ អ្នក​ទាំង​ពីរ​រូប​ដែល​មិន​ឈ្នះ​ឆ្នោត នឹង​ទទួលបាន តំណែង​ជា​អនុប្រធាន​រដ្ឋសភា​នោះ គឺ លោក U Henry Van Htee Yu មកពី​គណបក្ស NLD, និង​លោក U Myint Swe មកពី​គណបក្សសហភាពសាមគ្គីភាពនិងការអភិវឌ្ឍ (USDP) របស់​អតីត​រដ្ឋាភិបាល​លោក យូ ធេន សេន (​ត្រូវបាន​បញ្ជូន​មក ដោយ​ស្វ័យប្រវត្តិ​ពី​យោធា​)៕​

ប្រភព ៖ ស៊ិនហួរ

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី