CamNews

Brad Pitt ត្រូវ​បាន​អតីត​ភរិយា​ យល់ព្រមឲ្យ​ជួប​មុខ​កូន​ម្តង​ម្កាល ក្រោយ​ពី​បែក​​មួយ​រយៈ

(បរទេស)៖ ក្រោយពីបែកបាក់ជាមួយភរិយាមួយរយៈមកនេះ Brad Pitt ទើបតែបាន ជួបជាមួយនឹងកូនៗជាលើកដំបូង បន្ទាប់​ពី​ពួក​គេ​ចាក​ចេញ​ទៅ​រស់​នៅ​ជា​មួយ Angelina Jolie ជាម្តាយធ្វើឲ្យតារាហូលីវូតក្នុងនាមជាឪពុករូបនេះ កើត​អារម្មណ៍​ពិបាក​ចិត្ត​ជា​ខ្លាំង​។

នាង Angelina បានដាក់ពាក្យប្តឹងលែងលះស្វាមីក្រោយពីកើតមានជម្លោះរវាង Brad Pitt និង Maddox ជាកូនជាហេតុធ្វើឲ្យអារម្មណ៍​ជា​ម្តាយ​មាន​ការ​ខឹង​សម្បារ​ជា​ខ្លាំង​នៅ​ពេល​ឃើញ​ឪពុក​ហ៊ានលើកដៃវាយកូនទើបនាងសម្រេចប្តឹងសុំលែងតែម្តង។ ពេលនេះ Brad Pitt ត្រូវបាន​​អតីតភរិយាអនុញ្ញាតឲ្យជួបកូនត្រឹមតែ ២នាក់ប៉ុណ្ណោះក្នុងចំណោ មកូនៗទាំង៦នាក់ដែលស្ថិតក្រោមការគ្រប់គ្រងជាបណ្តោះអាសន្នរបស់ Angelina ជាម្តាយព្រោះតុលាការមិនទាន់សម្រេចថាយ៉ាងណានៅឡើយទេ។

បច្ចុប្បន្ន Brad Pitt កំពុងស្ថិតក្រោមការស៊ើបអង្កេតពីក្រុម FBI បន្ទាប់ពីកើតហេតុការណ៍វាយកូនប្រុស Maddox ជាហេតុធ្វើឲ្យ Angelina សម្រេច​ចិត្ត​ប្តឹង​លែង​លះ​និង​នាំ​កូនៗ​ចាក​ចេញ​ទៅ​រស់​នៅ​កន្លែងថ្មីជាភូមិគ្រឹះ​ដ៏​ស្កឹម​ស្កៃ​ដែល​ផ្តល់​​ភាព​​ងាយ​ស្រួល​ដល់​ពួក​គេ​ច្រើន​ជាង​​រស់​នៅ​ជា​មួយ​ឪពុក​៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង