ព្រះសីហនុ៖ អភិបាលក្រុងព្រះសីហនុ លោក ជិន សារិន ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចដកចេញពីតំណែង ហើយដាក់ជំនួសមកវិញ ដោយលោក អ៊ី សុខឡេង អភិបាលរងខណ្ឌ ៧មករា។ ការដកតំណែងរបស់លោក ជិន សារិន បានធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលិខិតស្នើសុំឡើងកាន់តំណែងជាអភិបាលខេត្តព្រះសីហនុ របស់អភិបាលក្រុងរូបនេះ ត្រូវបានគេទម្លាយជាសាធារណៈ។

យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ដែលចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលទើបទទួលបាននៅថ្ងៃទី៣១ ខែកក្កដា បានឲ្យដឹងថា លោក ជិន សារិន នឹងត្រូវផ្ទេរភារកិច្ច ឲ្យមកបម្រើការងារ នៅទីស្តីការក្រសួងមហាផ្ទៃ ហើយក៏ត្រូវបានដំឡើងឋារន្តរស័ក្តិឧត្តមមន្រ្តីថ្នាក់លេខ១ផងដែរ។

សូមរំឮកផងដែរថា មុនឈានដល់ការដកតំណែង កាលពីប៉ុន្មានថ្ងៃមុនលិខិតអន្តរាគមន៍ សុំឡើងកាន់តំណែងជាអភិបាលខេត្តព្រះសីហនុ របស់លោក ជិន សារិន ត្រូវបានគេទម្លាយជាសាធារណៈ នាំឲ្យមានការរិះគន់យ៉ាងខ្លាំង ពីមជ្ឈដ្ឋាននានា។

ក្នុងលិខិតស្នើសុំធ្វើជាអភិបាលខេត្តព្រះសីហនុ របស់លោក ជិន សារិន ត្រូវបានចារបដិសេធដោយសម្តេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ សម្តេចក្រឡាហោម បានបញ្ជាក់ថា លោក ជិន សារិន ជាមន្រ្តីមួយរូប ដែលរងការតិះទៀនច្រើនថែមទៀតផង៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល