CamNews

កម្លាំងអាវុធហត្ថដែលឃាត់រថយន្តអ្នកឧកញ៉ា សៀង ណាំ គឺជាអាវុធហត្ថខេត្តកំពង់ឆ្នាំង,ចុងក្រោយលុតជង្គង់សុំទោស

(កំពង់ចាម)៖ មន្រ្តីអាវុធហត្ថជាន់ខ្ពស់មួយរូបបានលួចទម្លាយថា ក្រុមអាវុធហត្ថមួយក្រុមស្លៀកពាក់ស៊ីវិល ដែលកាក់រថយន្តរបស់អ្នកឧកញ៉ា សៀង ណាំ សង្ស័យលួចដឹកឈើក្រញូង ខណៈដែលលោកឧកញ៉ាកំពុងធ្វើដំណើរមកភ្នំពេញ ដើម្បីទទួលពានរង្វាន់ជាមួយថ្នាក់ដឹកនាំនោះ តាមពិតទៅ គឺជាក្រុមអាវុធហត្ថមកពីខេត្តកំពង់ឆ្នាំងទេ ប៉ុន្តែពួកគេបានឆ្លើយកុហកថា ជាក្រុមអាវុធហត្ថរបស់ខេត្តកណ្តាល និងខេត្តកំពង់ចាម។

មន្រ្តីអាវុធហត្ថរូបនេះបានបញ្ជាក់ថា ក្រោយពេលដឹងថា រថយន្តដែលពួកគេកាក់ត្រួតពិនិត្យ និងអ្នកដែលជិះនៅក្នុងរថយន្តជា អ្នកឧកញ៉ា សៀង ណាំ នោះ ស្រាប់តែពួកគេលត់ជង្គត់សុំទោសតែម្តង ប៉ុន្តែដោយសារមិនយកទោសយកពៃ អ្នកឧកញ៉ា ក៏មិនបានប្តឹងផ្តល់អ្វីនោះទេ។

នៅព្រឹកមិញ លោក សុខ តុញ ជំនួយការផ្ទាល់របស់អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប បានប្រាប់ភ្នាក់ងារ Fresh News ឱ្យដឹងថា រថយន្តរបស់អ្នកឧកញ៉ា ត្រូវបានកម្លាំងអាវុធហត្ថដេញ ហើយកាក់ដំណើរចំនួន២លើក ដោយច្រឡំថាជារថយន្តដឹកឈើគ្រញូង។ ការកាក់រថយន្ត អ្នកឧកញ៉ា សៀង ណាំ ត្រូវបានជំនួយការរបស់លោកបញ្ជាក់ថា ធ្វើឡើងមួយរយៈពេលខ្លីប៉ុណ្ណោះ នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦ មុនពេលដែលលោកធ្វើដំណើរមកទទួលពានរង្វាន់ «សន្តិភាព និងការអភិវឌ្ឍ» នៅរាជធានីភ្នំពេញ។

ជំនួយការរូបនេះ បានឱ្យដឹងថា នៅពេលឆ្លងកាត់ខេត្តកំពង់ចាម ដល់ចំណុចស្គន់ មានកម្លាំងស្លៀកពាក់ជាស៊ីវិលមួយក្រុម ដែលអះអាងថា ខ្លួនជាអាវុធហត្ថខេត្តកំពង់ចាម បានដេញពីក្រោយហើយកាក់ដំណើរឱ្យរថយន្តអ្នកឧកញ៉ា សៀង ណាំ ឈប់ ដើម្បីពួកគេឆែកឆេរ ប៉ុន្តែរកមិនឃើញឈើគ្រញូងទេ។ នៅពេលអ្នកឧកញ៉ា សៀង ណាំ ចុះសួរនាំ ពួកគេបានសុំទោសហើយអនុញ្ញាត ឱ្យបន្តដំណើរទៀត។ លោក សុខ តុញ បានបញ្ជាក់បន្ថែមថា រឿងដែលធ្ងន់ជាងគេ នៅពេលដែលរថយន្តអ្នកឧកញ៉ា សៀង ណាំ បានទៅដល់ចំណុចភ្នំដិល ក្នុងស្រុកបាធាយ ក៏ស្រាប់តែមានកម្លាំងអាវុធហត្ថមួយក្រុមទៀត ហើយថាជារថយន្តសង្ស័យដឹកឈើគ្រញូងទៀត ប៉ុន្តែក៏អនុញ្ញាត ឱ្យបន្តដំណើរទៅទៀត នៅពេលដែលអ្នកឧកញ៉ា សៀង ណាំចុះសួរនាំ។

សូមជំរាបថា ឧកញ៉ា សៀង ណាំ បានមកទទួលពានរង្វាន់ «សន្តិភាព និងការអភិវឌ្ឍ» ពីសហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន (UMA) កាលពីម្សិលមិញ ជាមួយនឹងឥស្សរជនខ្មែរ២រូបផ្សេងទៀត។ ពានរង្វាន់នេះក៏ត្រូវបានផ្តល់ជូនសម្តេច ហេង សំរិន និងសម្តេចតេជោ ហ៊ុន សែន ផងដែរ៕

- អាន ៖ រថយន្តតំណាងរាស្រ្ត សៀង ណាំ ត្រូវកម្លាំងអាវុធហត្ថកាក់ដំណើរចំនួន២ដង ដោយច្រឡំថាជារថយន្តដឹកឈើគ្រញូង

ផ្តល់សិទ្ធដោយ ៖  ហ្វ្រេសញូវអាស៊ី