(ភ្នំពេញ)៖ តារាចម្រៀងស្រី កញ្ញា លី អ៊ីវ៉ាធីណា បច្ចុប្បន្នត្រូវបានគេមើលឃើញថា ហាក់មានប្រជាប្រិយភាព នៅនឹងងថ្កល់ មិនមានការទាក់ទាញប្រជាប្រិយភាពបន្ថែមទៀតទេ។ រីឯបទចម្រៀងថ្មីៗក៏មិនសូវសម្បូរ ដើម្បីចេញលក់លើទីផ្សារ ដូចតារារួមទ្រនំដែរ ខណៈដែលផលិតកម្ម ថោន ហាក់មានគោលការណ៍ផ្សព្វផ្សាយ តែតារាថ្មីៗ ដូចជា និរត្តន៍ និង រ៉ាប៊ី បូករួមទាំងតារាប្រចាំផលិតកម្មផ្សេងទៀត ។ ដោយឡែកសម្រាប់ លី អ៊ីវ៉ាធីណា គឺស្ងាត់ដូចចោលួចសេះ។

ស្រីស្រស់កូនកាត់ចិន លី អ៊ីវ៉ាធីណា ជាតារាចម្រៀងស្រីជើងខ្លាំង បន្ទាប់ពី មាស សុខសោភា និងសុគន្ធ នីសា ប៉ុន្តែនាងហាក់មិនមានអ្វីប្រែប្រួលឡើយ ពោលនៅតែស្ងប់ស្ងាត់ដដែល ។ គេនៅចាំបានថា មួយរយៈមុននាងមានបទចម្រៀងច្រៀងច្រើន ព្រោះមានទំនាក់ទំនងល្អជាមួយ លោក យឹម តាស្រង់ ហើយ លោក តាស្រង់ ក៏និពន្ធចម្រៀងឲ្យច្រៀងហូរហែ ប៉ុន្តែបន្ទាប់ពីមានព័ត៌មានថា មានជម្លោះជាមួយគ្នា នាងក៏បន្តភាពស្ងប់ស្ងាតជាថ្មីទៀត ។

ថ្មីៗនេះប្រភពព័ត៌មានមួយបានទម្លាយប្រាប់ ទំព័រកំសាន្ត ថា តារាចម្រៀង លី អ៊ីវ៉ាធីណា ហាក់វាយឫកក្រអើតក្រទមជាងមុន ហើយស្ទើរតែមិននិយាយរកមនុស្ស ដែលមានឋានៈក្រោម និងព្រងើយកន្ដើយមិនយកភ្នែកមើលអ្នកណាឡើយ ។ លី អ៊ីវ៉ាធីណា ហាក់មានអំនួតលើខ្លួនឯង ជាតារាចម្រៀងរៀមច្បង ក្នុងផលិតកម្ម និងជាតារាចម្រៀងល្បី មិនខ្វល់ថា អ្នកណាយ៉ាងមិចទេ សំខាន់នាងល្បី ។

ប្រភពដដែលបាននិយាយថា ដោយសារតែភាពសោះអង្គើយរបស់ លី អ៊ីវ៉ាធីណា ក៏ជាហេតុផលមួយធ្វើឲ្យនាង អត់សូវមានបទចម្រៀងច្រៀងដូចគេ និងមិនសូវចុះសម្រុងនឹងអ្នកដទៃ ផ្ទុយពីតារាចម្រៀងស្រីរួមទ្រនំផ្សេងទៀត ។

តារាចម្រៀងស្រី លី អ៊ីវ៉ាធីណា មិនអាចសុំការបំភ្លឺបានទេ ព្រោះមិនអាចទាក់ទងបាននៅពេលនេះ គេហទំព័រ KhmerTALKING នឹងព្យាយាមទាក់ទង ទៅម្ដងទៀត នៅពេលក្រោយ ដើម្បីបំភ្លឺពីមូលហេតុដែលនាងវាយឫក ថាតើជាការពិត ឬជាការច្រណែនឈ្នានីសគ្នា ក្នុងទ្រនំដើម្បីភាពល្បីល្បាញ ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី