(ភ្នំពេញ)៖ បន្ទាប់ពីមានការដាក់ពាក្យប្តឹងឡើងដល់តុលាការហើយនោះផលិតករកម្មវិធីទូរទស្សន៍ល្បីឈ្មោះលោក គួច ខេវិន ថ្មីៗនេះបានសម្រេចចិត្តទម្លាយឈ្មោះ និង បកស្រោមមុខលោកឧកញ៉ាស្រុមខ្មែរម្នាក់ដែលបានបំពានរំលោភចង់បានដីផ្ទះរបស់លោក និងដីសាធារណៈ។ មិនតែប៉ុណ្ណោះថែមទាំងជាចោរលួចសម្ភារៈរបស់លោកអស់រាប់ម៉ឺនដុល្លារទៀតផង។

បើផ្អែមតាមការបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកជាសាធារណៈពីសំណាក់ផលិតករកម្មវិធីទូរទស្សន៍លោក គួច ខេវិន បានសរសេររៀបរាប់ភ្ជាប់ជាមួយសំនេរនៃការចុះផ្សាយអត្ថបទព័ត៌មានក្នុងស្រុកមួយថា លោកឧកញ៉ា ឌៀប ចេងហេង ហៅ ស៊ុយហេង ពិតជាចោរលួចសម្ភារៈរបស់ខ្ញុំរាប់ម៉ឺនដុល្លារយ៉ាងពិតប្រាកដដោយមានច្បាប់ជាអ្នកដឹងឮហើយព្រមទាំងជាអ្នកបំពានចង់បានជញ្ជាំងផ្ទះរបស់ខ្ញុំ និងកំពុងតែបំពានរំលោភយកដីសាធារណៈទៀតផង...។

លោក គួច ខេវិន បានសរសេរបញ្ជាក់បន្ថែមដោយស្នើរឲ្យមានការជួយរកយុត្តិធម៌ចំពោះលោកនិងដើម្បីឲ្យមានការបន្តចែករំលែកទៀតថា សូមមេត្តាផ្តល់ជាយោបល់ Comment និង ជួយស៊ែរ (Share )ដើម្បីបញ្ឈប់ពួកអ្នកមានអំណាចដែលចូលចិត្តកៀបសង្កត់ប្រជាពលរដ្ឋស្លួតត្រង់សូមអរគុណ។

សូមបញ្ជាក់ថា មូលហេតុដែលឈានដល់ការប្តឹងផ្តលគ្នាឡើងដល់តុលាការរវាងផលិតករកម្មវិធីទូរទស្សន៍លោក គួច ខេវិន ជាមួយនឹងឧកញ៉ា ឌៀប ចេងហេង គឺដើមហេតុដំបូងឡើយកើតចេញពីបញ្ហាទំនាស់នៃការសង់សំណង់រំលោភដីធ្លីដែលមានព្រំប្រទល់ជាប់គ្នារវាងផ្ទះ គួច ខេវិន នឹង ឧកញ៉ា ឌៀប ចេងហេង កាលពីអំឡុងបំណាច់ឆ្នាំ២០១៥កន្លងមកនេះ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង