(ភ្នំពេញ)៖ ពិធីការិនីមានវោហារស័ព្ទ និយាយជាភាសាអង់គ្លេសបានល្អជាងគេ អ្នកនាង ខៀវ សានសាណា ដែលត្រូវបានគេដឹងថា ជាស្ត្រីមេម៉ាយកូនពីរ ហើយក៏បានសារភាពថា បានលែងលះរួចរាល់ជាមួយអតីតស្វាមីជនជាតិកាណាដា ថ្មីៗនេះ បានធ្លាយដំណឹងថា នាងនឹងចូលរោងការជាមួយប្ដីទី២ នៅអំឡុងខែតុលា ឆ្នាំ២០១៦ខាងមុខនេះ ខណៈអនាគតស្វាមីទី២របស់នាង ត្រូវបានគេស្គាល់ថា ឈ្មោះ Seraj Sutton ជាអ្នកគ្រប់គ្រងជាន់ខ្ពស់ របស់ក្រុមហ៊ុន «Herbalife Cambodia»។

មហាជនសង្កេតឃើញថា ទំនាក់ទំនងរវាងពិធីការិនីកូនពីរ អ្នកនាង ខៀវ សានសាណា និងលោក Seraj Sutton អ្នកគ្រប់គ្រងជាន់ខ្ពស់របស់ក្រុមហ៊ុន Herbalife Cambodia ក៏កាន់តែមានភាពស្និទ្ធស្នាល បណ្តើរគ្នាស្និទ្ធស្អិតកៀកកិត មិនឃ្លាតគ្នាមួយជំហានណាឡើយ ប៉ុន្តែនាង ខៀវ សានសាណា បុប្ផាខ្មែររាងរៅតូចច្រឡឹង ឆ្វាក់ស្នេហ៍កន្លង់អឺរ៉ុបរូបនេះ តែងពោលយ៉ាងទទូច សុំមិនបរិយាយ ពីដំណឹងផ្សេងៗជុំវិញរឿងស្នេហា។

ប្រភពពីស្ថានីយទូរទស្សន៍ CTN បាននិយាយប្រាប់ Khmertalking ថា អ្នកនាង ខៀវ សានសាណា ត្រៀមរៀបការលើកទីពីរ ជាមួយបុរសជនជាតិអូស្ត្រាលី លោក Seraj Sutton បន្ទាប់ពីនាង បានស្វែងយល់ចិត្តគ្នា អស់រយៈពេលជាច្រើនឆ្នាំ។ ប្រភពទម្លាយទៀតថា អ្នកនាង ខៀវ សានសាណា ត្រៀមការប្ដីលើកទី២នេះ នៅសណ្ឋាគារលំដាប់ផ្កាយ គឺសណ្ឋាគារ «LE ROYAL» ដែលអ្នកសិល្បៈប្រមាណ២០តុប៉ុណ្ណោះ ដែលត្រូវបានអញ្ជើញ មិនមែនហៅទ្រង់ទ្រាយធំ ដូចកម្មវិធីអ្នកសិល្បៈធម្មតាៗឡើយ ព្រោះកន្លងមកហៅច្រើនពេក នាំគ្នាសម្រុកមកទាំងក្រុម ខាតមិនតិចទេ។

អ្នកនាង ខៀវ សានសាណា គ្រោងនឹងរៀបកម្មវិធីមង្គលការនេះ ថ្ងៃទី០៨ ខែតុលា ២០១៦ តែមិនត្រូវបានទំលាយ ជាសាធារណៈឡើយ ចំពោះកម្មវិធីមង្គលការ ជាមួយនឹងកូនកំឡោះវ័យ៦០ឆ្នាំ។ អ្នកនាង ខៀវ សានសាណា ជាសិល្បការិនីម្នាក់ ដែលរួសរាយ ប៉ុន្តែនាងដាច់ខាតមិនយកជីវិតឯកជន មកទំលាយឲ្យមហាជនដឹងឮឡើយ តែមហាជនជាច្រើន នៅតែចង់ដឹងចង់ឮរឿងរបស់នាង។

អ្នកមេម៉ាយកូនពីរ ខៀវ សានសាណា មិនអាចសុំការបំភ្លឺបាននៅឡើយទេ ក្នុងពេលនេះ ប៉ុន្តែប្រភពដ៏កក់ក្ដៅបាននិយាយថា ថ្ងៃទី០៨ ខែ តុលា ខាងមុខនេះ គឺថ្ងៃមង្គលនាង សានសាណា និង ប្ដីថ្មីរបស់នាង យ៉ាងពិតប្រាកដ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង