CamNews

សំណុំរឿងគ្រោះថ្នាក់ចរាចរ​​រ​បស់ ខេម កំពុងស្ថិតក្នុង​ការ​ជជែក​គ្នា​​យ៉ាង​ក្ដៅ​គគុក, ខណៈ​គ្រួសារលោក​..

(ភ្នំពេញ)៖ ស្របពេលដែលសំណុំរឿង​ គ្រោះថ្នាក់ចរាចរណ៍ បង្កឡើងរវាងរថយន្តពីរគ្រឿង បុកគ្នា​ពេញ​ទំហឹងបណ្តាល​ឲ្យបុរសម្នាក់គៀបជាប់ ជាមួយរថយន្តស្លាប់ ហើយភាគីម្ខាងទៀត គឺ​តា​រា​ចម្រៀង ខេម និងស្រីស្នេហ៍រួចផុត ពីគ្រោះថ្នាក់ដល់ជីវិត ព្រមទាំង​រត់គេចខ្លួនចេញពីកន្លែង​ កើត​ហេតុនោះ បច្ចុប្បន្នកំពុងស្ថិតក្នុង​ប្រធានបទក្តៅគគុក នៃការវែកញែករកខុស និង​ត្រូវ ពីសំ​ណា​ក់មជ្ឈដ្ឋាន មហាជនទូទៅ។

តាមការសង្កេតឃើញ មិនថាមហាជនអ្នកនិយម ប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ឬខាងក្រៅនោះទេ គឺអំឡុងពេល២ថ្ងៃនេះ ពោលចាប់តាំងពីថ្ងៃកើត មានគ្រោះថ្នាក់នេះឡើង គឺមានការ​ជជែកវែក​ញែកច្រើន តាមរយៈការបញ្ចេញមតិ និងទស្សនៈផ្សេងៗ ពីគ្នាជុំវិញករណីគ្រោះថ្នាក់ ចរចរណ៍ដែលបានកើតឡើង កាលពីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦​ស្ថិត​ នៅចំណុ​ចមុខឃ្លាំង ស្ថា​នីយប្រេងសូគីម៉ិច តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។​

ងាកមកចាប់អារម្មណ៍ នៅលើបណ្តាញសង្គមហ្វេសប៊ុក​ ឯណេះវិញ គឺមានការសេសរ Comment បង្ហោះភ្ជាប់ជាមួយរូបភាព ដោយដាក់ការសង្ស័យថា ​បញ្ហាគ្រោះថ្នាក់នេះ អាចបង្កឡើង​ដោយ​ការ​បើកបរ មានជាតិស្រវឹង​ពីសំណាក់ភាគី​ខាងណាមួយ ហើយមើលទៅ ទើបក្លាយជាបែប​នេះ​។ ក្នុងនោះបើក្រឡេកមើល នៅលើម្ចាស់ Acount Facebook ម្នាក់ដែលមានឈ្មោះ ថា «Sros Kim» បានសរសេរថា «ខ្ញុំបានឃើញរថយន្ត Celica នេះមុនម៉ោងកើតហេតុ បានបើកឆ្លងទៅជ្រោយ​ច​ង្វា ត្រើយ​ខាងកើត ឆ្លងគោលដៅឈជើងរបស់ខ្ញុំ ដោយបើកក្នុងល្បឿនលឿន និងបានស្រែក​ខ្លាំងៗ ពីក្នុងឡានបើកកញ្ចក់បត់ទៅផ្លូវភ្លោះ ទន្លេសាបប៊ិះទៅបុកម៉ូតូមួយគ្រឿង ហើយមួយសន្ទុះ ក៏បានបើកឡើងស្ពានវិញបាត់ មើលទៅស្ថានភាពស្រវឹងខ្លាំង ថែមទាំងមិនពាក់អាវនោះទេ..!»។

ជាមួយគ្នានឹងការ​ សរសេរបង្ហោះដូច្នេះ ក៏មានការ Comment ដែរថា «បើគាត់មិនស្រវឹងហេតុ​អ្វី​គាត់​ បើកបរមិនពាក់អាវ…។ ស្រវឹងតែម្នាក់ឯង មិនអស់ចិត្ត បែរ​ជាមកនាំទុក្ខដល់អ្នកដទៃ បើស្រ​វឹងសូមមេត្តា​កុំបើកបរទៀត ចំពោះអ្នកដែលចូលចិត្ត ធ្វើការកំសាន្តជាមួយគ្រឿងស្រវឹង បញ្ឈ​ប់ដើម្បីជីវិតខ្លួនឯង និងអ្នកដទៃ.!»។

ដោយឡែក បើតាមការបញ្ចេញទស្សនៈ ពីម្ចាស់ Acount Facebook ម្នាក់ទៀតដែលមានឈ្មោះថា «Ros Samnang» ក៏បានសរសេរថា «ធម្មតាជិះបញ្ច្រាសទិសគ្នា គឺត្រូវប្រកាន់ស្តាំរៀងៗខ្លួន​ ហេ​តុអ្វីត្រូវ​​​មកបុកគ្នាចំពីមុខ ពេញទំហឹងទៅកើត ? ប្រាកដជាមានខាងណាជិះខុស ខិតមកខាងស្តាំ​ហើ​យ ទើបបណ្តាលឲ្យមានគ្រោះថ្នាក់ កើតឡើង..!»។

សូមជម្រាបថា ទន្ទឹមនឹងមានការ​ជជែកវែកញែកនេះដែរ ក៏មានប្រភពបង្ហើបថា បច្ចុប្បន្ន​ក្រោយពី​​បង្ក​គ្រោះថ្នាក់ បណ្តាលឲ្យមានមនុស្សស្លាប់ តារាចម្រៀង ខេម មិនបានចេញ​មុខ​ដោះ​ស្រាយ​ ជាមួយភាគីគ្រួសារជនរងគ្រោះ ដោយផ្ទាល់នោះឡើយ ពោលគឺឲ្យក្រុមគ្រួសារជាអ្នកចេញមុខ ដោះស្រាយជំនួស ប៉ុន្តែសំណងត្រូវសង​ទៅ​ជនរងគ្រោះ មានចំនួន​ប៉ុន្មាននោះ គឺមិនទាន់ត្រូវបាន​បង្ហើប​ជាផ្លូវការ នោះទេ ។

យ៉ាងណាមិញប្រពភព័ត៌មាន ពីក្រុមគ្រួសារជនរងគ្រោះ បានបង្ហើបឲ្យដឹងថា ខ្លួនក៏មិនចង់វែងឆ្ងាយអ្វីតទៅទៀតដែរ ព្រោះបើវែងឆ្ងាយ ក៏មិនអាចឲ្យជីវិត មនុស្សដែលស្លាប់ទៅហើយ រស់មកវិញដែរ ប៉ុន្តែពាក់ព័ន្ធនឹងសំណង ក៏ត្រូវពិចារណាឲ្យបានសមរម្យដែរ ព្រោះជីវិតមនុស្ស មិនអាចកាត់ថ្លៃបានទេ ។ តែយ៉ាងណា ក៏គ្រួសារជនរងគ្រោះ មានការយោគយល់ ចំពោះការចូលខ្លួនមកដោះស្រាយ ពីសំណាក់គ្រួសារ ខេម នៅពេលនេះ​ ព្រោះសំខាន់ស្ថិតនៅលើការជជែកគ្នា ដើម្បីទទួលយកបានទាំសងខាង តែប៉ុណ្ណោះ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង