ស្រាបៀរ សឹង្ហា បានប្រគល់រង្វាន់ដ៏អស្ចារ្យជូនដល់គូស្វាមីភរិយាថ្មីចំនួន 2 គូ ដែលបានឈ្នះរង្វាន់ពីកម្មវិធីចំណងដៃអាពាហ៍ពិពាហ៍ឆ្នាំ 2018 នេះ “ដំណើរកម្សាន្តដ៏អស្ចារ្យទៅកាន់កោះភូកេតជាមួយស្រាបៀរសឹង្ហា” នៅក្នុងកម្មវិធីរាត្រីកម្សាន្ត នៅស្ថានីយទូរទស្សន៍ CTN កាលពីថ្ងៃទី 17 ខែមីនា ឆ្នាំ 2018 កន្លងទៅនេះ។

ដោយយោងតាម លោក មាស ចន្ថា និងលោកស្រី ហុក ឈីវហេង មកពី ឃុំ កាប់គោថ្មី ស្រុក អូចារ ខេត្តបាត់ដំបង ដែលឈ្នះរង្វាន់ដំណើរកម្សាន្តទៅកាន់កោះភូកេតបានឲ្យដឹងថា “យើងទាំងពីរនាក់រំភើបរីករាយមែនទែន ហើយមិននឹកស្មានមានសំណាងឈ្នះនោះទេ”។ ចំណែកមួយគូទៀតគឺ លោក ជា សីហា និងលោកស្រី រួម សេងលាង មកពី ឃុំ ប៉ាហ៊ីជើង ស្រុក ប៉ៃលិន ខេត្ត ប៉ៃលិន បានឲ្យដឹងទៀតថា “នេះជាចំណងដៃដ៏អស្ចារ្យសម្រាប់ពួកយើងទាំងពីរ វាពិតជាអស្ចារ្យមែនទែន”។ យើងខ្ញុំសូមថ្លែងអំនរគុណដល់ក្រុមហ៊ុន ស្រាបៀរ សឹង្ហា ដែលបានផ្តល់នូវរង្វាន់សម្រាប់កម្មវិធីអាពាហ៍ពិពាហ៍នេះ និងជូនពរឲ្យ ក្រុមហ៊ុនមានអតិថិជនគាំទ្រកាន់តែច្រើន ជាពិសេសសម្រាប់ការជាវក្នុងកម្មវិធីអាពាហ៍ពិពាហ៍”។

លោក ព្រាប សុវណ្ណ ប្រធានគ្រប់គ្រងផ្នែកទីផ្សាររបស់ក្រុមហ៊ុន ស្រាបៀរ សឹង្ហា បានថ្លែងក្នុងកម្មវិធីប្រគល់រង្វាន់នាពេលកន្លងមកនេះថា “ដើម្បីជាការតបស្នងដល់អតិថិជនរបស់ខ្លួនដែលបានជ្រើសរើសយកស្រាបៀរ សឹង្ហា សម្រាប់ថ្ងៃមង្គលរបស់ពួកគេ ជារៀងរាល់ឆ្នាំស្រាបៀរ

សឹង្ហា តែងតែមានកម្មវិធីផ្តល់ចំណងដៃអាពាហ៍ពិពាហ៍ជូនដល់ម្ចាស់មង្គលការជានិច្ច និងមាន ការផ្តល់ជូននូវកម្មវិធីពិសេសៗជាច្រើនទៀតផងដែរ”។

នេះជាការចាប់រង្វាន់លើកទី 1 សម្រាប់កម្មវិធីចាប់ឆ្នោតផ្សងសំណាងផ្តល់ចំណងដៃអាពាហ៍ ពិពាហ៍ឆ្នាំ 2018 នេះ។ សូមជាវ ស្រាបៀរ សឹង្ហា សម្រាប់ទទួលភ្ញៀវក្នុងពិធីអាពាហ៍ពិពាហ៍របស់លោកអ្នក ពីព្រោះនៅមានការចាប់រង្វាន់លើកក្រោយជាបន្តបន្ទាប់ រង្វាន់ដំណើរកម្សាន្តទៅកោះភូកេតនេះ នៅតែបន្តរង់ចាំគូស្វាមីភរិយាថ្មីជាច្រើនគូទៀត។

ស្រាបៀរសឹង្ហា ជាស្រាបៀរដ៏ល្អ និងស័ក្តិសមបំផុតសម្រាប់កម្មវិធីអាពាហ៍ពិពាហ៍ ឬកម្មវិធី ផ្សេងៗ។ ដូច្នេះ សូមកុំភ្លេចជាវស្រាបៀរ សឹង្ហា សម្រាប់ថ្ងៃពិសេសរបស់លោកអ្នក ដើម្បីទទួលបានចំណងដៃអាពាហ៍ពិពាហ៍ដ៏អស្ចារ្យពីស្រាបៀរ សឹង្ហា ៕

ដោយ ៖ គន្ធា