ទឹកមានផ្ទុកនូវសារធាតុបំប៉នដ៏ល្អ និងជាតិរ៉ែជាច្រើនប្រភេទ ដែលអាចជួយផ្តល់សំណើមដល់ស្បែក និងធ្វើឲ្យរាងកាយមានសុខភាពល្អ។ តើអ្នកដឹងទេថា ការផឹកទឹកមុនពេលចូលគេង មានផលវិជ្ជមានអ្វីខ្លះ សម្រាប់សុខភាព? ដើម្បីជ្រាបកាន់តែច្បាស់ សូមអានខាងក្រោមនេះ ទាំងអស់គ្នា៖

១. ស្បែកស្រស់ថ្លា

ការផឹកទឹកមុនពេលចូលគេង អាចជួយធ្វើឲ្យស្បែករបស់អ្នកស្រស់ថ្លា និងមានសំណើមបាន។

២. សម្រកទម្ងន់

ទឹកជាសមាសធាតុធម្មជាតិមួយ អាចជួយដុតបំផ្លាញជាតិកាឡូរីនៅក្នុងខ្លួន ដែលជួយធ្វើឲ្យអ្នកស្រកទម្ងន់។

៣. គេងលក់ស្រួល

ការផឹកទឹកមុនពេលចូលគេង អាចជួយឲ្យអ្នកមានដំណេកស្កប់ស្កល់ និងធ្វើឲ្យមានអារម្មណ៍ស្រស់ស្រាយ នៅពេលអ្នកភ្ញាក់ពីដំណេក ពេលព្រលឹម។

៤. កម្ចាត់ជាតិពុល

តាមការសិក្សាបានឲ្យដឹងថា ការផឹកទឹកមុនពេលចូលគេង មិនត្រឹមតែជួយឲ្យមុខងារនៅក្នុងរាងកាយរបស់អ្នក មានដំណើរការល្អប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកម្ចាត់ជាតិពុល ក្នុងខ្លួនបានទៀតផង៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង