(ភ្នំពេញ)៖ នារីម្នាក់បើករថយន្ត Lexus GS300 លឿនពេកជ្រុលចង្កួត បុករនាំងដែកបាក់ជិត២០ផ្ទាំង ហើយរថយន្តមិនទាន់អស់ល្បឿន ក៏ជ្រុលទៅបុកម៉ូតូកង់បីពីរគ្រឿងទៀត ដែលចតនៅចិញ្ចើមផ្លូវ រួមទាំងដើមឈើមួយដើមទៀត ទើបរថយន្តអស់ល្បឿន។

ហេតុការណ៏នេះកើតឡើង កាលពីវេលាម៉ោង១០៖២០នាទីយប់ ថ្ងៃទី២៤ ខែតុលា ឆ្នាំ ២០១៦ ស្ថិតតាមបណ្តោយផ្លូវព្រះមុនីវង្ស កែងនិងផ្លូវលេខ២៣២ ក្នងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ខាងជើងស្តុបពេទ្យចិន ប្រហែលហែល១០០ម៉ែត្រ។

អ្នកឃើញអ្នកឃើញហេតុការណ៏ផ្ទាល់បាននិយាយថា គេឃើញរថយន្ត Lexus GS300 មួយគ្រឿងពណ៌ ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2Q-7908 បើកបរដោយនារីម្នាក់ បានធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នងទិសដៅជើត្បូងទៅជើង ស្រាប់មកដល់ចំណុចកើត ក៏រថយន្តនោះរេចង្កូតឆ្វេងទៅបុក និងរនាំងដែកយ៉ាងពេញទំហឹងបណ្តាលឲ្យរនាំងដែក ចែកទ្រូងផ្លូវបាក់ខូចខាតជាង២០ផ្ទាំង ហើយរថយន្តនៅតែមិនទាន់អស់ល្បឿន ក៏ជ្រុលទៅបុកបន្ថែម និងម៉ូតូកង់៣ពីរគ្រឿងទៀត ដែលកំពុងចតចោលនៅចិញ្ចើមផ្លូវ រួមទាំងដើមឈើមួយដើមទៀត ទើបរថយន្តទៅមុខលែងរួច។

បន្ទាប់ពីកើតហេតុនារីជាអ្នកបើកបរថយន្តបង្ក ក៏បើកទ្វារចុះចេញពីរថយន្តរបស់គេ គេចចេញទៅបាត់ស្រមោលតែម្តង ដោយគ្មាននរណាម្នាក់ស្គាល់អត្តសញ្ញាណទេ។

រថយន្តបង្កត្រូវសមត្ថកិច្ចវាស់វែង យកទៅរក្សាទុកនៅការិយាល័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាលតាមផ្លូវច្បាប់៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី