ភ្នំពេញ ៖ កីឡាករគុណដាវកម្ពុជាបានដណ្តើមយកជ័យជំនះជាមួយនឹងមេដាយប្រាក់នៅឯព្រឹត្តិការណ៍ SEAFF Junior & Cadet Fencing Championships ត្រលប់មកផ្ទះវិញកាលពីព្រឹកម្សិលមិញក្នុងឆ្នាំ២០១៨នេះ។

លោក សុខ អាង អគ្គលេខាធិការនៃសហព័ន្ធកីឡាកម្ពុជាបានមានប្រសាសន៍ថា លោកមានមោទនភាពជាខ្លាំងដែលយើងអាចបង្ហាញពីការរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ ដោយកាលពីឆ្នាំទៅយើងទទួលបានមេដាយសំរិទ្ធ ២ ហើយយើងនឹងប្រឹងប្រែងក្នុងឆ្នាំនេះបន្ថែមទៀត។

កីឡាករគុណដាវក្រុមតូចមួយនេះ មានសមាជិកត្រឹមតែ 13 នាក់តែពួកគេបានឈ្នះមេដាយប្រាក់ចំនួន ១និងមេដាយសំរឹទ្ធ២។ រីឯប្រទេសសឹង្ហបុរីវិញ ជាប្រទេសដែលទទួលបានមេដាយច្រើនជាងគេ ក្នុងនោះរួមមានមេដាយមាសរហូតទៅដល់ ១០ មេដាយប្រាក់ និងសំរឹទ្ធបានចំនួន ៩។ ហើយប្រទេសវៀតណាមជាប់ចំណាត់ថ្នាក់ទី 2 ដោយទទួលបានមេដាយមាសចំនួន៣ ហើយមេដាយប្រាក់ ២និងមេដាយសំរឹទ្ធ ២។

កីឡាករគុណដាវកម្ពុជាបានធ្វើការហ្វឹកហាត់ជារៀងរាល់ថ្ងៃនៅក្នុងពហុកីឡាដ្ឋានអូឡាំពិក និងក្លឹប HYSA Sport Club ។ អ្វីដែលល្អនោះគឺ ពួកគាត់ទទួលបានមូលនិធិពីក្រសួងអប់រំយុវជននិងកីឡា និង NOCC ផងដែរ ៕

ប្រភព៖ KhmerTimes