ឥណ្ឌា ៖ ប្រភពមួយរបស់ប្រទេសឥណ្ឌាបាននិយាយថា ជារៀងរាល់ឆ្នាំមានកុមារប្រមាណជាងកន្លះលាននាក់បានបាត់ខ្លួននៅក្នុងប្រទេសឥណ្ឌា ។ ហើយមានមនុស្សម្នាក់ ដែលមានឈ្មោះថា Sonia Faleiro បានទៅជួបឪពុកម្តាយរបស់ក្មេងស្រីអាយុ ១៣ ឆ្នាំម្នាក់ ដែលកំពុងដើរតាមផ្លូវជាមួយម្តាយរបស់នាង នៅពេលនាងត្រូវបានគេទាញចូលឡាន និងបើកទៅយ៉ាងឆ្ងាយ ។

ប្រភពដដែលបានបន្តថា Sonia Faleiro បានជួបលោក Ram Bharan ដែលជាអ្នកធ្វើឥដ្ឋនៅភូមិដាច់ស្រយាលមួយនៃរដ្ឋ Uttar Pradesh ភាគខាងជើងនៃប្រទេសឥណ្ឌា គ្រួសាររបស់គាត់គឺកំពុងតែរៀបចំអាពាហ៍ពិពាហ៍ ។

កូនក្រមុំគឺជាកូនស្រីអាយុ ១៥ ឆ្នាំរបស់លោក Ram Bharan ។ ក្មេងជំទង់ម្នាក់នោះត្រូវបានអង្គុយនៅលើឥដ្ឋក្នុងខ្ទមភក់របស់ពួកគេ និងបានលាបជាមួយរមៀត មុនពិធីអាពាហ៍ពិពាហ៍ផ្លូវការបានមកដល់ ។ នៅក្នុងពិធីមង្គលការនោះត្រូវបានគេដឹងថា មិនមានតន្រ្តីកំដរឲ្យមានភាពសប្បាយរីករាយនោះទេ ផ្ទុយទៅវិញវាប្រៀបដូចជាពិធីដ៏សោកសៅមួយ ។

លោក Ram Bharan មិនមានគម្រោងឲ្យកូនស្រីរបស់គាត់រៀបការនៅវ័យក្មេងបែបនេះទេ ។ គាត់ត្រូវបានគេដឹងថា ជាជនមិនចេះអក្សរ ប៉ុន្តែអ្វីដែលបានដឹងច្បាស់ គឺគាត់ជាឪពុកម្នាក់ ដែលចង់ឲ្យកូនស្រីរបស់ខ្លួនជួបគូជីវីតដែលល្អបំផុត ដូចជាអ្នកមានគុណទូទៅយ៉ាងចឹង ។

អប្បបរិមាសម្រាប់មនុស្សស្រីដែលត្រូវរៀបការស្របច្បាប់គឺមានអាយុ ១៨ ដែលជាច្បាប់នៅក្នុងប្រទេសឥណ្ឌា ។ ដូច្នេះហើយ លោក Ram Bharan គួរតែឲ្យកូនស្រីបញ្ចប់ការសិក្សាជាមុនសិន មុនឈានដល់វ័យរៀបការស្របច្បាប់ ។ ប៉ុន្តែកាលពីខែ មេសា ឆ្នាំមុន កូនស្រីម្នាក់របស់គាត់ត្រូវបានគេចាប់ពង្រត់ ហើយនាងមានអាយុទើបតែ ១៣ ឆ្នាំ ៩ ខែ និង ៣ ថ្ងៃ ប៉ុណ្ណោះ ។

ជារៀងរាល់ព្រឹក អ្នកស្រី Savitri បាននាំម្តាយរបស់គាត់ទៅឡ ឥដ្ឋ ជាមួយនិងដបទឹកតែមួយ សម្រាប់ឪពុករបស់នាង ។ ផ្លូវទៅឡ ឥដ្ឋត្រូវបានគេដឹងថា គឺជាផ្លូវដ៏ស្ងាត់ខ្លាំងណាស់ ។ ក្រោយមកក៏មានបុរសបើកឡានមក បានធ្វើឲ្យម្តាយរបស់ Savitri ភ័យខ្លាចនិងស្រែកយំយ៉ាងខ្លាំង ។ បន្ទាប់ពីនោះក៏ស្រាប់តែមានក្មេងស្រីវ័យជំទង់បាត់ខ្លួន ដូចសព្វដង ដែលកុមារប្រមាណជាងកន្លះលាននាក់បានបាត់ខ្លួននៅក្នុងប្រទេសឥណ្ឌាជារៀងរាល់ឆ្នាំ ។

រដ្ឋ Uttar Pradesh ត្រូវបានគេដឹងថា គឺជាកន្លែងមួយដែលគ្មានច្បាប់ទម្លាប់ ។ ក្រោយពីកូនស្រីម្នាក់របស់ខ្លួនត្រូវបានចាប់ពង្រត់រួចមក លោក Ram Bharan បានសម្រេចចិត្តឲ្យកូនស្រីរៀបការ ឲ្យបានលឿនបំផុត តាមដែលអាចធ្វើទៅបាន ព្រោះគាត់មិនអាចការពារកូនស្រីទាំង ៦ របស់ខ្លួនក្នុងទីកន្លែងដែលគ្មានច្បាប់បែបនេះឡើយ ៕

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ ប៊ីប៊ីសុី