CamNews

ដោយ​សារ​អាកាស​ក្តៅ​ខ្លាំង សិស្ស​ប្រុសៗ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ស្លៀក​សំពត់ ទៅរៀន​ជំនួស​ខោ​ជើង​វែង

(អង់គ្លេស)៖ នៅ​ពេលរដូវ​ក្តៅចូលមកដល់ ក្មេងសិស្សសាលាប្រុសៗ នៅអង់គ្លេសដែលតែងតែ​ស្លៀកខោវែង ទៅរៀនត្រូវបាននាយកសាលា ណែនាំពួកគេឲ្យស្លៀកខោខ្លី ប៉ុន្តែជំនួសឲ្យការ​ស្លៀកខោខ្លី​ទៅរៀន បែរជាសិស្សប្រុសៗ​មួយចំនួនពេញចិត្ត​នឹងស្លៀក​សំពត់​ទៅសាលារៀនទៅវិញ។

ហេតុការណ៍ដ៏កម្រ​នេះកើតឡើង នៅវិទ្យាល័យ Longhill ស្ថិតនៅតំបន់ Rottingdean សិស្សប្រុសអាយុ១៤ឆ្នាំ ជាច្រើននាក់ឈ្មោះ George Boyland, Jesse Stringer, Kodi Ayling និង Michael Parker បានស្លៀកសំពត់ទៅរៀនពីរថ្ងៃមកហើយ ប៉ុន្តែក៏មានសិស្សប្រុសៗឯទៀត ស្លៀកខោខ្លីទៅដែរ​ដោយសារតែអាកាសធាតុឡើង ដល់៨៥ដឺក្រេទៅហើយ។
ឪពុកម្តាយសិស្សគាំទ្រ​​ឲ្យសិស្ស​ស្លៀកខោខ្លី និងពាក់អាវធម្មតាទៅរៀន នៅពេលដែលអាកាសធាតុឡើងកម្តៅ ហើយនាយកសាលាក៏អនុញ្ញាត ឲ្យសិស្សប្រុសស្លៀកសំពត់ទៅរៀន ដូចសិស្សស្រីដែរមិនមានទាស់ខុស អ្វីឡើយ៕

ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង