ថៃ ៖ យោងតាមការចុះផ្សាយរបស់គេហទំព័រផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា ក្មេងប្រុសអាយុ ១៣ ឆ្នាំម្នាក់បានធ្វើឲ្យមនុស្សស្ទើរទូទាំងពិភពលោក ស្រក់ទឹកភ្នែកដោយតែភាពកត្តូញ្ញូរបស់ប្អូនដែលមានចំពោះអ្នកម្តាយ ។

ក្មេងប្រុសម្នាក់នោះមានឈ្មោះថា Mike ហើយគេបានដឹងខ្លួនថា មានជម្ងឺមហារីកខួរក្បាលដំណាក់កាលចុងក្រោយ ។ ហើយអ្វីដែលធ្វើឲ្យមហាជនទប់ទឹកភ្នែកមិនជាប់នោះគឺ Mike បានកត់រាយនូវបំនុលមួយចំនួនដែលម្ដាយគេជំពាក់ដោយសារតែការព្យាបាលជម្ងឺរបស់ខ្លួន ។

ប្រភពដដែលបញ្ជាក់ទៀតថា រូបគេបានបដិសេធមិនព្រមទៅព្យាបាលនៅមន្ទីរពេទ្យទាល់ទេ ព្រោះដឹងខ្លួនថាគ្មានសង្ឃឹមនឹងរស់ ហើយរូបគេចង់ស្លាប់នៅផ្ទះជិតគ្រួសារ ប្រសើរជាងស្លាប់នៅមន្ទីរពេទ្យ ។

Mike បានធ្វើការសម្រេចចិត្តចូលប្រកួតច្រៀងលើឆាកតន្រ្តី ហើយផ្ញើរជូនដល់ប្អូនស្រី និងម្ដាយរបស់គេជាលើកចុងក្រោយ ដើម្បីជាការយកលុយទៅទូទាត់បំណុលសម្រាប់គ្រួសារដែលមានចំនួនដល់ទៅ ៩៥០០០បាត ។

ក្មេងប្រុសរូបនេះបានធ្វើឲ្យគណកម្មាការចម្រៀងជាច្រើនស្រក់ទឹកភ្នែកយ៉ាងសោកសង្រេង ហើយពួកគេក៏បានសម្រេចបង្កើតមូលនិធិមួយសម្រាប់ជួយបរិច្ចាគដល់ Mike ផងដែរ ។ Mike មានក្ដីសុបិន្តចង់ក្លាយជាទាហានការពារជាតិ តែមិនអាចសម្រេចបាន ៕

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ sanook