(បាត់ដំបង)៖ ស្ត្រីវ័យចំណាស់ម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងចំការអំពៅ នាទឹកដីស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ ជាប់ព្រំប្រទល់ខេត្តបាត់ដំបង ទាំងសភាពហើមស្អុយទៅហើយ ព្រមទាំងស្ថិតក្នុងសភាពអាក្រាតកាយ ដោយមានតែខោអាវឈុតក្នុងតែប៉ុណ្ណោះ ប៉ុន្តែរហូតមកទល់នឹងពេលនេះ នៅមិនទាន់ដឹងថាតើការស្លាប់នេះពាក់ព័ន្ធនឹងបញ្ហាអ្វីនោះឡើយ។

សមត្ថកិច្ចនៅតាមព្រំដែនបានឲ្យដឹងនៅល្ងាចថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦នេះថា សពស្រ្តីរងគ្រោះ ត្រូវបានអ្នកភូមិប្រទះឃើញកាលពីរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំណុចក្នុងចំការអំពៅមួយកន្លែងដែលស្ថិតនៅជាយភូមិ៤ ឃុំប៉ារ៉ៃ ស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ។

សមត្ថកិច្ចបានបន្តទៀតថា ក្រោយពីមានការភ្ញាក់ផ្អើលរួចមក កម្លាំងតម្រួតថៃបានចុះទៅកាន់ទីតាំងកើតហេតុ ព្រមទាំងបានពិនិត្យតែសង្កេតឃើញថា សពដេកស្លាប់ក្នុងសភាពច្រង៉ាងគ្មានសំលៀកបំពាក់ គឺមានតែខោលីអូ និងអាវទ្រនាប់តែប៉ុណ្ណោះព្រមទាំងមានក្លិនស្អុយយ៉ាងខ្លាំងទៅហើយ។

នៅពេលនោះដែរ សមត្ថកិច្ចបានសន្និដ្ឋានជាបឋមថា សពអាចស្លាប់មកក្នុងរយៈពេលមិនតិចជាង ៣ថ្ងៃនោះទេ។ ភ្លាមៗនោះដែរ ខណៈដែលប្រជាពលរដ្ឋកំពុងចោមរោមមើលក៏មានស្ត្រីម្នាក់ឈ្មោះ រិន ភាព ដែលជាជនជាតិខ្មែររស់នៅក្នុងតំបន់ខាងលើ បានអះអាងថា ស្ត្រីដែលដេកស្លាប់នៅក្នុងចំការអំពៅនោះមានឈ្មោះ នីម សេម អាយុជាង ៧០ឆ្នាំហើយ ដែលជាអ្នករស់នៅក្នុងភូមិឃុំខាងលើដែរ ហើយក៏ជាជនជាតិខ្មែរដែរ ដោយបានបាត់ពីផ្ទះតាំងពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦ មកម៉្លេះ ទោះបីជាតាមរកយ៉ាងណាក៏មិនប្រទះឃើញដែរ ទើបតែមកឃើញនៅពេលនេះ។

នៅពេលនោះដែរ សមត្ថកិច្ចបានទុកនាទីឲ្យក្រុមគ្រូពេទ្យដើម្បីធ្វើកោសល្យវិច្ច័យ ព្រោះក្រោយពេលកើតហេតុសមត្ថកិច្ច បានព្យាយាមរកជុំវិញទីតាំងកើតហេតុដែរ
ខ្លាចប្រទះឃើញនូវវត្ថុតាងផ្សេងៗ ប៉ុន្តែអ្វីក៏គ្មានដែរ ដូច្នេះកំលាំងតម្រួតមិនទាន់ហ៊ានសន្និដ្ឋានថាមូលហេតុបណ្តាលមកពីអ្វីនោះឡើយ៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី