CamNews

គឹម ចាន់ណា៖ បើមិនជំរុញ ឲ្យប្រជាជន ខ្មែរអានទេ ជាតិខ្មែរនឹង ជួបគ្រោះអាសន្ន

ភ្នំពេញ៖ លោក គឹម ចាន់ណា ជាអ្នកបកប្រែ ស្នាដៃនានា បានយល់ឃើញថា បើសិនជាមិន មានវិធាន ការណាមួយ ឲ្យពិតប្រាកដ ដើម្បីជំរុញប្រជាជនខ្មែរ អានសៀវភៅ ឲ្យបានច្រើនទេ ជាតិខ្មែរពិតជាជួប គ្រោះអាសន្ននៅពេលអនាគតជាមិនខាន។

សព្វថ្ងៃលោក គឹម ចាន់ណា និងក្រុមរបស់លោក បានបកប្រែស្នាដៃ ពីភាសានានា មកជាភាសា ខ្មែរបាន ជាច្រើនសៀវភៅ ។ លោក គឹម ចាន់ណា ដែលជាអ្នកចូល ចិត្តអានសៀវភៅ បានយល់ ពីតម្លៃនៃការអាន មានប្រសាសន៍ នៅក្នុងនាទីព្រឹត្តិការណ៍ ប្រចាំថ្ងៃរបស់ វិទ្យុដើមអម្ពិល កាលពី រសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៤ថា ប្រការសំខាន់មួយសំរាប់ខ្លួនយើងផ្ទាល់ ក៏ដូចសំរាប់សង្គម យើងទៅអនាគត ដើម្បីមាន ចំណេះ ដឹង និងមានបញ្ញា គេមិនអាចមិនអានសៀវភៅបាន នោះ ឡើយ គឺត្រូវតែអាន ពីព្រោះប្រទេស ដែលជឿនលឿនដូចជា ប្រជាពលរដ្ឋសិង្ហបូរីម្នាក់ៗ អាន សៀវភៅជាមធ្យមក្នុងមួយឆ្នាំពី ៤០ ទៅ ៦០ក្បាល ចំណែកប្រជាជនថៃម្នាក់ៗ ជាមធ្យមអានក្នុង មួយឆ្នាំបាន ៥ក្បាល ហើយរាជរដ្ឋាភិបាល ថៃមានផែនការជំរុញការអានឲ្យដល់១០ក្បាលក្នុង ម្នាក់ៗ ជាទូទៅ។

លោកមានទស្សនៈថា ដូច្នេះអ្វីដែលប្រទេសកម្ពុជា មិនទាន់ជំរុញការអាន លោកជឿថា ខ្មែរ ប្រហែល នៅតិចជាង ៥ក្បាល " ហេតុនេះ យើងគួរតែយល់ថា អានេះជា គ្រោះអាសន្នមួយ បើសិនជាយើងមិន ជួយជំរុញការអានឲ្យមានសន្ទុះទៅមុខទេ គ្រោះអាសន្នយ៉ាងម្តេច? គឺបញ្ហា យើង ច្បាស់ជាទៅមិនរួចនឹងគេ បើសិនជាយើងអានតិច។ ដូច្នេះទៅថ្ងៃក្រោយ យើងមិនមានអ្វី យកទៅប្រកួតនឹងគេក្រៅពីបញ្ញាទេ ព្រោះអីទ្រព្យធនធម្មជាតិរបស់យើង យើងមិនមានរហូត ដល់អនាគតវែងឆ្ងាយទៀតទេ ដូច្នេះអនាគត វែងឆ្ងាយរបស់ប្រទេសជាតិ ត្រូវការប្រកួតបញ្ញា។ ដូច្នេះការអានជាចំណែកមួយ ជួយឲ្យយើងមានបញ្ញា ដើម្បីឲ្យយើងយកទៅទប់ទល់នឹងគេ, ហេតុនេះសូមបងប្អូនគិតថា ការមិនអានសៀវភៅ គឺជាគ្រោះថ្នាក់មួយដល់សង្គមទៅថ្ងៃក្រោយ"។

ជាអនុសាសន៍ លោក គឹម ចាន់ណា បានផ្តល់ថា រាជរដ្ឋាភិបាលកម្ពុជា គួរហ៊ានចំណាយថវិកា ដើម្បីបក ប្រែឯកសារពីភាសានានាដើម្បីឲ្យ សិស្ស និស្សិត បញ្ញវន្ត មន្រ្តីរាជការ និងប្រជាជនខ្មែរ អានបង្កើត ចំណេះ ដឹង ក៏ដូចបញ្ញា ពីព្រោះរដ្ឋមានលទ្ធភាពជាងឯកជន, ចំពោះវត្តវិញគួរមាន បណ្ណា ល័យឲ្យក្មេងៗទៅអាន សៀវភៅ។

រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន ក្នុងសិក្ខាសាលាស្តីពី ការកែលម្អ កម្មវិធី សិក្សារដ្ឋ សម្រាប់មេត្តយ្យសិក្សារដ្ឋ នាថ្ងៃទី២២ ខែមករា ឆ្នាំ២០១៤ ក្នុងសណ្ឋាគារអ៊ីមផា រៀហ្គាដិន នៅរាជធានីភ្នំពេញ មានប្រសាសន៍ថា កិច្ចពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍ជាពេលនេះ មានគោលដៅ អភិវឌ្ឍន៍ក្មេងតូចៗចាប់ពីអាយុ ៣ឆ្នាំ ឲ្យរៀនអានសៀវភៅ ដើម្បីជាមូលដ្ឋានគ្រឹះ សម្រាប់ការ ចូលរៀនថ្នាក់បឋមសិក្សា ងាយស្រួលឲ្យកុមារឆាប់ចេះ ងាយយល់ និងការចងចាំបានល្អ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល