ព័ត៌មានអន្តរជាតិ ៖ យ៉ាងហោចណាស់ យោធាថៃ ៤ នាក់ បានស្លាប់បាត់បង់ ជីវិត ខណៈច្រើននាក់ ផ្សេង ទៀត បានទទួលរង របួសធ្ងន់ និងស្រាល ក្រោយពី មានករណី បំផ្ទុះគ្រាប់បែក អត្តឃាត តាមដងផ្លូវ សា ធារណៈ សំដៅ មកលើរថយន្ត យោធា មួយគ្រឿង នៅឯភាគ ខាងត្បូង ប្រទេសថៃ នេះបើ យោងតាមការ ដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស aljazeera ។

បន្ថែមពីលើនេះ ប្រភព បន្តគូស បញ្ជាក់អោយដឹងថា គ្រាប់បែក ទម្ងន់ជាង ៥០ គ.ក ត្រូវបានគេលាក់ទុក នៅក្នុង ធុងឧស្ម័នមួយ នឹងត្រូវបានបញ្ជា ដោយទូរស័ព្ទបំផ្ទុះ នាវេលាថ្ងៃត្រង់ ថ្ងៃពុធ ម្សិលមិញនេះ ទៅ លើរថយន្ត យោធា មួយគ្រឿង ដែលកំពុងតែធ្វើដំណើរឆ្លងកាត់ នេះបើយោងតាម សម្តីមន្រ្តីប៉ូលីស មកពី ស្រុក Kha Pho ខេត្ត Pattani ប្រាប់ដល់ទីភ្នាក់ងារ សារព័ត៌មាន AFP ។

មន្រ្តីដដែល បន្តបន្ថែមអោយដឹងថា មានយោធា ក៏ដូចជា កងទ័ព ១៦ នាក់ នៅលើរថយន្ត យោធា មួយ គ្រឿងនោះ ។ គួរបញ្ជាក់ ផងដែរថា ជនរងគ្រោះ ៤ នាក់ បានស្លាប់បាត់បង់ជីវិត នៅឯមន្ទីរពេទ្យ ខណៈ យោធា ៦ នាក់ ផ្សេងទៀត បានទទួលរងរបួសធ្ងន់ និងកំពុង តែសម្រាក ព្យាបាល នៅឯមន្ទីរពេទ្យ ក្នុង ស្រុកមួយកន្លែង៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ aljazeera