(ភ្នំពេញ)៖ បុរសស្រវឹងម្នាក់បើករថយន្តសេរីទំនើប មួយគ្រឿងម៉ាក Range Rover 2R-4777 ក្នុងល្បឿនលឿនដល់ផ្លវកោងមិនប្រយត្ន័ជ្រុល ទៅបុកឃឿនផ្លូវក្រឡាប់ជាច្រើនត្រឡប់ ខូចរថយន្តតែមនុស្សរងរបួសស្រាល។

ហេតុការណ៌នេះបានកើតឡើង នាម៉ោងជាង១រំលងអាធ្រាត្រឈានចូលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅត្រង់ចំណុចរង្វង់មូលវត្តភ្នំ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញរាជធានីភ្នំពេញ។

សមត្ថកិច្ចមូលដ្ឋានបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុេគបានឃើញរថយន្តសេរីទំនើបមួយគ្រឿងម៉ាក Range Rover (Mini) ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2R-4777 ដែលបើកបរដោយបុរសម្នាក់ ក្នុងល្បឿនយ៉ាងលឿនតាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងទិសដៅពីត្បូងទៅជើងសំដៅទៅកាន់រង្វង់មូលវត្តភ្នំ លុះបើកមកដល់ចំណុចកើតហេតុ ដែលមានផ្លូវោងត្រង់រង្វង់មូលនោះ អ្នកបើកបរបង្កខាងលើមិនបានបន្ថយល្បឿននោះទេភ្លាមៗនោះធ្វើឲ្យរថន្តជ្រុលទៅបុក និងឃឿនចិញ្ចើមផ្លូវយ៉ាងពេញទំហឹង ដែលណ្តាលឲ្យរថយន្តហោះទៅមុខក្រឡាប់ជាច្រើនត្រឡប់ រងការខូចខាតស្ទើរទាំងស្រុង តែមិនបណ្តាលឲ្យអ្នកបើកបរព្រហើនរូបនោះរងរបួសធ្ងន់នោះទេ ព្រោះបានពោងសុវត្ថិភាពជួយកាពារ។

ក្រោយកើតហេតុរថយន្តត្រូវបានខាងជំនាញស្ទួចយកទៅរក្សាទុក នៅការរិយាល័យចរសចរណ៌ផ្លូវគោក នៃស្នងការដ្ឋាននគរបាលក្រុងភ្នំពេញ ដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី