CamNews

សពស្ត្រីម្នាក់ត្រូវគេប្រទះឃើញ អណ្ដែតក្នុងទឹកស្រះចិញ្ចឹមត្រី ក្នុងបរិវេណ Grand Phnom Penh

(ភ្នំពេញ)៖ ប្រជាពលរដ្ឋ បានប្រទះឃើញសពស្ត្រីម្នាក់ ស្លាប់ផ្កាប់មុខដោយអណ្ដែតទឹកក្នុងស្រះចិញ្ចឹមត្រី នាបរិវេណ Grand Phnom Penh បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោងប្រហែល៧៖00នាទីព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ នៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

ស្ត្រីរងគ្រោះដែលស្លាប់បាត់បង់ជីវិតមានឈ្មោះ កែវ សុគន្ធា អាយុ៣២ឆ្នាំ មានមុខរបរនៅផ្ទះស្នាក់នៅជាមួយឪពុក ឈ្មោះ កែវ វណ្ណី មានអាយុ៦១ឆ្នាំ មានមុខរបរនៅផ្ទះស្នាក់នៅម្ដុំនាង បក់នាងបោយ ស្ថិតក្នុងភូមិគោកឃ្លាំង១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

បើតាមបុរសជាឪពុក បានប្រាប់សមត្ថកិច្ចថា កូនស្រីរបស់ គាត់មានជំងឺប្រចាំកាយសង្ស័យ សសៃប្រាសាទពីព្រោះបានប្រើថ្នាំព្យាបាល របស់មន្ទីរពេទ្យខ្មែរសូវៀត រៀងរាល់ខែ។ ឪពុកបានប្រាប់សមត្ថកិច្ចទៀតថា នៅមុនពេលកើតហេតុ កូនរបស់គាត់ត្រូវបានក្រុមគ្រួសារ ប្រើឲ្យទៅទិញបាយ ហូបកាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ស្រាប់តែបាត់ខ្លួនរហូតពុំឃើញ ត្រឡប់មកផ្ទះវិញឡើយ។

បន្ទាប់ពីកូនស្រីរបស់គាត់បានបាត់ខ្លួន គាត់បានទូរស័ព្ទទៅសុំឲ្យវិទ្យុ ABC ជួយផ្សព្វផ្សាយប្រកាសស្វែងរកដែរ ប៉ុន្តែបាត់ដំណឹងសូន្យ តែម្ដង ស្រាប់តែមកដល់វេលាម៉ោង ៧៖០០នាទីព្រឹករំលងបាន១ថ្ងៃ ឈានចូលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ រូបគាត់ជាឪពុកបានស្ដាប់ វិទ្យុ ABC ប្រកាសថា បានប្រទះឃើញសពស្ត្រីស្លាប់អណ្ដែតទឹក ក្នុងហ្គ្រេនភ្នំពេញ គឺជាកូនស្រីរបស់គាត់តែម្ដង ។
តាមការពិនិត្យជាក់ស្ដែង របស់មន្ត្រីការិយាល័យជំនាញ ចក្ខុកោសល្យវិច្ច័យ បានបញ្ជាក់ថា ស្ត្រីរងគ្រោះខាងលើពិតជាបានស្លាប់ដោយ សារជំងឺធ្វើទុក្ខ ទើបលង់ទឹកស្លាប់ ។

បច្ចុប្បន្នសពស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចខណ្ឌសែនសុខ ប្រគល់ជូនក្រុមគ្រួសារ ដឹកតាមរថយន្ដយកទៅតម្កល់នៅវត្តពោធិ៍ចិនតុង ដើម្បីបូជាធ្វើបុណ្យតាមប្រពៃណី ៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី