CamNews

លី ម៉ារីណា បង្ហាញ​មុខ​កូន​ប្រុស ជា​លើក​ដំបូង​​ពី​ទឹក​ដី​អា​មេ​រិក ប្រឆាំង​ព័ត៌​មាន​ថា រស់​នៅ​ជាមួយ

(ភ្នំពេញ)៖ ក្រោយពីភ្ជាប់ទំនាក់ទំនងស្នេហា រហូតសម្រេចឈានដល់ការរៀប​ អាពាហ៍ពិពាហ៍ជាផ្លូវការ និងបានចេញទៅរស់នៅជាមួយស្វាមី នៅលើទឹកដីប្រទេសអាមេរិក អស់រយៈពេលជា​ង២ឆ្នាំមកនេះ តារាសម្តែងអ្នកនាង លី ម៉ារីណា ពេលនេះទទួលការ​ចំ​ណ​ង​ដៃកូនប្រុសម្នាក់ ដែ​លមានមុខមាត់ស្រស់ស្អាត ស្រដៀងនាងគួរឲ្យស្រឡាញ់ ព្រោះជាតំណក់ឈាមរួមគ្នា រវាង​នា​ង និងស្វាមីអាណិកជន។ ការបង្ហាញមុខកូនប្រុសជាលើកដំបូងនេះ ក៏ក្នុងន័យប្រឆាំងនឹងព័ត៌មានថា នាងមានភាពរកាំរកូសជាមួយស្វាមី ដែលដំណឹងនេះ តែងតែបោកបក់មកលើរួមនាង ប្រៀបបីដូចជាស្រមោលអន្ទោលតាមប្រាណ។

ជាការកត់សម្គាល់ ចាប់តាំងពីរៀបការចេញទៅរស់នៅ ជាមួយស្វាមីឯក្រៅប្រទេស រហូតមានផ្ទៃពោះ និង សម្រាលបានកូនប្រុស ទើបមានអាយុ១ឆ្នាំម្នាក់នោះមក អតីតតា​រាសម្តែងធ្លាប់ ​មានប្រជាប្រិ​យភា​ព លេចធ្លោនៅក្នុងវិស័យសិល្បៈ អ្នកនាង លី ម៉ារីណា កន្លងមកពុំធ្លាប់ត្រូវបានបង្ហាញ ឲ្យមហាជនបានដឹង ឬឃើញមុខកូនប្រុសរបស់ខ្លួន ជាសាធារណៈឡើយ​ ទើបតែពេលថ្មីៗនេះ នាងស្រាប់តែបង្ហោះរូបថតកូនប្រុស នៅលើប​ណ្តាញសង្គមហ្វេសប៊ុក បង្អួតអ្នកគាំទ្រ និងអ្នកលេងបណ្តាញទំនាក់ទំនង សង្គមមួយនេះ បង្កការចាប់អារម្មណ៍ខ្លាំង។

តាមរយៈរូបថត ដែលត្រូវបានបង្ហោះ នៅលើទំព័រហ្វេសប៊ុកគេសង្កេត ឃើញអតីតតារាសម្តែង នាង លី ម៉ារីណា គឺទទួលបានសេចក្តីសុខ និងមានសុភមង្គលខ្លាំង ​ជាមួយ​កូនប្រុស និងស្វាមី​របស់នាង។ មិនតែប៉ុណ្ណោះនៅក្នុងនោះ តារាស្រីអ្នកនាង លី ម៉ារីណា ក៏បានបង្ហាញពីទំហំទឹកចិត្ត ស្រឡាញ់កូនប្រុសរបស់ខ្លួនខ្លាំងទៀតផង ដោយកាលពីអំឡុងចុង ឆ្នាំ២០១៥ លី ម៉ារី​ណា និ​ងស្វាមី ក៏បានរៀបចំពិធីខួបកំណើតគំរប់អាយុមួយឆ្នាំ ឲ្យកូនប្រុ​សជាទីស្រឡាញ់ផងដែរ។​ ក្រោយ​បា​នឃើញរូបភាពជាច្រើនសន្លីក បង្ហាញពីសុភមង្គល នៅក្នុងរង្វង់ក្រុមគ្រួសារដូច្នេះ ស​ង្កេត​ឃើ​ញមានទស្សនិជនមិនតិចនាក់ឡើយ បានលើកសរសើរពីនាង។

គួររំឭកថា អតីតារាសម្ដែង​ស្រីអ្នកនាង លី ម៉ារីណា និងស្វាមីអានិជន ខ្មែរអាមេរិកវ័យ៤០ឆ្នាំ​លោ​ក សាត ចាន់ថន បាន​ដឹកដៃ​​គ្នាចូល​រោងការជាផ្លូវការ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០​១៣។ បន្ទាប់ពី​រៀ​ប​​​ចំអាពាហ៍ពិពាហ៍រួច នាងក៏​បានសម្រេចចិត្តបោះបង់ អាជីពសិល្បៈហើយបានចាកចេ​ញ​ទៅ ​រស់នៅ​សហរដ្ឋ​អាមេរិក សាងសុភមង្គមស្នេហា ជាមួយស្វាមីនៅទីនោះ ទាំងជាប់មន្ទិល​ថា ជាអាពាហ៍ពិពាហ៍​នេះ គ្រាន់តែក្លែងក្លាយ​ក្រោម​ការ​រៀបចំ​របស់​ប្រុសស្នេហ៍​ ជា​មន្ត្រី​មាន​ឋានៈ​ពាក់​ផ្កាយ​លើ​ស្មាប៉ុណ្ណោះ ប៉ុន្តែយ៉ាងមិញរឿងរ៉ានេះ ក៏ត្រូវបាន​រលាយ​សាបសូន្យ ដូចជា​អំបិល​ត្រូវ​ទឹក ខណៈដំណឹងមួយនេះ ពុំមែនជាការពិតនោះឡើយ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី