ភ្នំពេញ៖ សុខ ស្រីម៉ុច ក្រោយពីល្បីឈ្មោះគួរសម តាមរយៈតួសម្តែង ភាពយន្តទាំងខ្នាតតូច និង ខ្នាតធំឲ្យបណ្តាផលិតកម្ម និងស្ថានីយទូរសទ្សន៍នានាមក បានធ្វើឲ្យទស្សនិកជន ដាក់ការចាប់អា រម្មណ៍ខ្លាំង រាល់សកម្មភាពក្នុងវិស័យសិល្បៈ ព្រមទាំងរឿងរ៉ាវឯកជនផ្ទាល់ខ្លួន ទាក់ទងនឹងជីវិត ស្នេហាក្រៅឆាក ខណៈបណ្តាញសារព័ត៌មាន ក្នុងស្រុកពុំសូវមានការលើកឡើង ពីរឿងរ៉ាវផ្ទាល់ ខ្លួន របស់នាងនោះទេ ។

តារាសម្តែងថ្ពាល់ខួចសម្តីផ្អែម សុខ ស្រីម៉ុច បច្ចុប្បន្ននេះ ត្រូវបានមហាជនមើលឃើញថា អាជីព សិល្បៈរបស់នាង សព្វថ្ងៃហាក់កំពុងតែ មានហាងឆេងទីផ្សារ ច្រើនគ្រាន់បើ ក្នុងពិភពតួសម្តែង ។ មិនតែប៉ុណ្ណោះ ក្នុងរយៈពេលនេះ តារាសម្តែងសុខ ស្រីម៉ុច ក៏ហាក់មានភាពហ៊ឺហារជាមួយ នឹង ការ ប្រើប្រាស់សម្ភារៈ មានតម្លៃថៃ្លៗខុសប្លែកពីពេលមុនទៀតផង ។

ថ្មីៗនេះ នៅលើទំព័រទំនាក់ទំនងហ្វេសប៊ុក របស់ តារាស្រី សុខ ស្រីម៉ុច ត្រូវបានគេមើល ឃើញ ថា នាងតែបញ្ចេញនូវរូបថតប្លែកៗគ្នាជាច្រើន បន្តបន្ទាប់ ព្រមជាមួយការលេងស្ទីល ម៉ូដសម្លៀក បំពាក់ និង ការសម្ញែងសម្ភារៈមានតម្លៃថ្លៃ បង្អួត Friend លើ Facebook ។ សកម្មភាពបង្ហាញ ពីភាពហ៊ឺហារ របស់ តារាសម្តែងស្រី សុខ ស្រីម៉ុច អំឡុងពេលនេះ បានធ្វើឲ្យមតិមួយចំនួន លើក ឡើងថា តារារូបនេះ អាចទទួលបានការ ឧបត្ថម្ភ ជ្រោមជ្រែង ពីប្រភពពីក្រោយខ្នង ណាមួយ ហើយមើលទៅ ។

ផ្អែកតាមទស្សនៈ ពីមជ្ឈដ្ឋានអ្នកនិយម តាមដានរឿងតារាខ្មែរ បានលើកឡើង ថា ស្រីម៉ុច ចាប់ តាំងពី លេចដំណឹងស្នេហ៍ជាមួយបុរសអ្នកជំនួញ ក្រៅស្រុកនោះមក ឃើញថា នាងដូចជាមាន យឺអ៊ុនខ្ពស់ ខ្លាំង ។ លើសពីនេះ បើក្រឡេកមើលពីជីវភាព រស់នៅផ្ទាល់ខ្លួន ខាងក្រៅឯណោះ វិញ ស្រីស្រស់រូប នេះ ក៏កំពុងតែមានសេចក្តីសុខ ជាមួយ នឹងភាពហ៊ឺហារ ការលេងខ្លួន ប្រើ សម្ភារៈតម្លៃថ្លៃៗ មិនចាញ់ តារាស្រីឯទៀត ប៉ុន្មានឡើយ ។

ប្រភពបន្តថា ស្ថិតក្នុងស្ថានភាពបែបនេះ តារាសម្តែងមុខស្រស់ សុខ ស្រីម៉ុច អាចនឹងមានអ្នក នៅពី ក្រោយខ្នង ចាំជួយទំនុកបម្រុង ចំពោះភាពហ៊ឺហារទាំងនេះ ។ ដោយហេតុថា កន្លងមកធ្លាប់ មាន ដំណឹងថា មានអ្នកជំនួញឆ្លងទ្វីប ក្រៅស្រុកពេញចិត្ត ចង់យកធ្វើជាគូស្នេហ៍ ដោយសន្យា ផ្តល់គ្រប់ យ៉ាងឲ្យនាង។

នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៤ នេះ គេហទំព័រ LookingTODAY មិនទាន់អាចទំនាក់ទំនង ដើម្បីសុំការបំភ្លឺពីកញ្ញា សុខ ស្រីម៉ុច ជុំវិញមន្ទិលសង្ស័យនេះ បាននៅឡើយទេ។ ដូច្នេះ LookingTODAY នឹងព្យាយាមស្វែងរក ការបំភ្លឺពីកញ្ញា សុខ ស្រីម៉ុច នៅពេលក្រោយ ៕

ផ្តល់សិទ្ធិ ៖ ដើមអំពិល