ភ្នំពេញ៖ សាលាដំបូង រាជធានីភ្នំពេញ កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៤ បានបើកសវនាការជំនុំជម្រះ និងកាត់ទោស ជនជាប់ចោទជន ជាតិវៀតណាម ចំនួន៦នាក់ ពីបទ« សញ្ចារកម្ម មានស្ថាន ទម្ងន់ទោស» ជាប់ទងទឹងករណី បើកហាងសម្រាប់បម្រើ សេវាកម្មខារ៉ាអូខេ និង ម៉ាស្ស៉ា តែបានលួច បង្កប់សេវា ផ្លូវភេទ ឬ វ៉ៃស៊ិចខុសច្បាប់ ប្រព្រឹត្តនៅ ក្នុងចំណុច ហាង២កន្លែង មានទីតាំងស្ថិតនៅ នៅក្នុងសង្កាត់ទន្លេបាសាក ខណ្ឌចំការមន និង សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីកំឡុងខែ តុលា ឆ្នាំ ២០១៣។

លោក កោ វណ្ឌី ប្រធានចៅក្រម ជំនុំជម្រះ នៃ សាលាដំបូង រាជធានីភ្នំពេញ បានឲ្យដឹងថា ជនជាប់ចោទ ទាំង៦នាក់ ខាងលើនេះ មានឈ្មោះ ទី១- ង្វៀង ឌិនងា ភេទប្រុស អាយុ ២៩ ឆ្នាំ ទី២- ឈ្មោះ ហេង ឆាយ ភេទប្រុស អាយុ ២៦ឆ្នាំ ទី៣-ឈ្មោះ ង្វៀង យ៉ាំងដុង ភេទប្រុស អាយុ៤៧ឆ្នាំ ទី៤-ឈ្មោះ ឡេ ចាន់ថា ហៅអ៊ុក ភេទប្រុស អាយុ ៣១ឆ្នាំ ទី៥-ឈ្មោះ យឿង វឹកខិន ភេទប្រុសអាយុ ៤៨ឆ្នាំ និង ទី៦-ឈ្មោះ ង្វៀង ធីយុង ភេទស្រី អាយុ៣៩ឆ្នាំ ។ អ្នកទាំង៦នាក់នេះ ជាជនជាតិវៀតណាម។

លោកចៅក្រម កោ វណ្ណឌី បានបន្ថែមថា ជនជាប់ចោទ ទាំង៦នាក់ ត្រូវបានចោទ ប្រកាន់ពីតំណាងអយ្យការពីបទ« សញ្ចារកម្ម មានស្ថាន ទម្ងន់ទោស ទាក់ទងនឹងជនរងគ្រោះ» តាមមាត្រា២៧ នៃ ច្បាប់ស្តីពីការបង្រ្កាប អំពើជួញដូរ មនុស្ស និង អំពើធ្វើអាជីវកម្មផ្លូវភេទ និងត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី៣១ ខែ តុលា ឆ្នាំ២០១៣ ។

ក្រោយការបង្ក្រាប និងឃាត់ខ្លួនពួកគេ សមត្ថកិច្ច នគរបាល នៃ មន្ទីរប្រឆាំងការជួញ ដូរមនុស្ស និងការពារអនីតិជន នៃ ក្រសួងមហាផ្ទៃ សង្គ្រោះបាននារីម៉ាស្សា ជនជាតិវៀតណាម ចំនួន២១នាក់ ក្នុងនោះ មាននារី ៥នាក់ គឺជាអនីតិជន ព្រមទាំងបានរឹបអូសបាន វត្ថុតាង ពាក់ព័ន្ធចំនួន រួមមានស្រោមអនាម័យដែលប្រើរួច និង បញ្ជីឈ្មោះ សម្រាប់កត់ត្រាចំនួនភ្ញៀវដែលបានចូលមកវ៉ៃស៊ិចទៀតផង។ សាលាដំបូរាជធានីភ្នំពេញនឹងបន្ត ជំនុំជម្រះ សំណុំរឿងក្តីព្រហ្មទណ្ឌនេះ នៅថ្ងៃ ទី ១៧ ខែ តុលា ២០១៤ ខាងមុខនេះទៀត៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល