ព័ត៌មានអន្តរជាតិ ៖ ឃ្លីបវីដេអូ សុវត្ថិភាព បង្ហាញជាក់ស្តែង ឃើញ យុវតី ៣ នាក់ ពីប្រទេសអង់គ្លេសនោះ ត្រូវបានគេមានជំនឿជាក់អោយដឹងថា ពួកគេបានធ្វើដំណើរទៅចូលរួម នឹងក្រុមសកម្ម ប្រយុទ្ធរដ្ឋអ៊ីស្លាម ជ្រុលនិយម នៅក្នុងប្រទេស ស៊ីរី និង អ៊ីរ៉ាក់ (ISIS) ដោយបានធ្វើការរង់ចាំ អស់រយៈពេលជាង ១ម៉ោងនៅ ក្នុងប្រទេស ទួរគី មុននឹងធ្វើដំណើរ ទៅកាន់ទីក្រុង ជិតព្រំប្រទល់ដែន ប្រទេសស៊ីរី នេះបើ យោងតាមការ គូសបញ្ជាក់អោយដឹងពីទំព័រសារព័ត៌មាន អាស៊ីវ័ន ទើបតែបានចេញផ្សាយរយៈពេល២៤ម៉ោងចុងក្រោយ នេះ ។

មន្រ្តីប៉ូលីស ប្រទេស អង់គ្លេស ក៏ដូចជា ក្រុមគ្រួសារយុវតី ទាំង ៣ នាក់ បានធ្វើការ អំពាវនាវ បន្ទាន់ អង្វរ ករអោយកូនស្រីរបស់ខ្លួន ត្រលប់មកកាន់លំនៅស្ថានវិញ បន្ទាប់ពីពួកគេហោះទៅ កាន់ ទីក្រុង Istanbul ប្រទេសទួរគី ដោយធ្វើដំណើរចាកចេញពីទីក្រុង ឡុងដ៍ ប្រទេស អង់គ្លេស កាល ពីថ្ងៃទី ១៧ កុម្ភៈ កន្លង ទៅនេះ ។ យុវតី ទាំង ៣ នាក់នោះ មានឈ្មោះ Amira Abase វ័យ១៥ ឆ្នាំ Shamima Begum វ័យ ១៥ ឆ្នាំ និង Kadiza Sultana មានវ័យ ១៦ ឆ្នាំ ក្នុងនោះ មានការសន្មត់ ដោយមានជំនឿជាក់ អោយដឹងថា ពួកគេ ទាំង ៣ នាក់ បានចូលដល់ទឹកដី ប្រទេស ស៊ីរីហើយ នេះបើយោងតាមប្រភពពីមន្រ្តីប៉ូលីស អង់គ្លេស ។

របាយការណ៍ បញ្ជាក់អោយដឹងថា ៖ រដ្ឋាភិបាល អឺរ៉ុប បានអំពាវនាវ ដល់ប្រទេស ទួរគី ក្នុងការទប់ស្កាត់ លំហូរចូលនៃ ក្រុមសកម្មប្រយុទ្ធបរទេស ទៅប្រទេសស៊ីរី ខណៈ នាយករដ្ឋមន្រ្តី ប្រទេស អង់គ្លេស លោក David Cameron ទទូចអោយ ក្រុមហ៊ុន បណ្តាញសង្គម ប្រើចំណាត់ការ ជាក់ស្តែងបន្ថែមឆ្លើយតបទៅនឹង ភាពជ្រុលនិយម របស់ក្រុមរដ្ឋអ៊ីស្លាម ។
ប្រភពបន្ថែមអោយដឹងថា អំឡុងថ្ងៃទី ១៧ និង ១៨ កុម្ភៈកន្លងទៅ យុវតី ៣ នាក់ ខាងលើ បាន ធ្វើដំណើរ ដល់ ស្ថានីយរថភ្លើងមួយកន្លែង ឈ្មោះ Bayrampasa ក្នុងទីក្រុង Istanbul ប្រទេស តួរគី បន្ទាប់ពីចុះពីលើ យន្តហោះ ។ ក្រោយចំណាយថេរវេលាយូរ ប្រមាណ ១៨ ម៉ោង នៅស្ថានីយ៍រថភ្លើងខាងលើ ពួកគេក៏បាន ធ្វើដំណើរបន្តទៅកាន់ តំបន់ Sanlifurfa មានរយៈចម្ងាយ ត្រឹមតែ ៥០ គ.ម ពីតំបន់ព្រំប្រទល់ដែនប្រទេស ស៊ីរី ដែលក្រុម ISIS កំពុងកាន់កាប់ ។

គួរបញ្ជាក់ថា មន្រ្តីប៉ូលីស ប្រទេស ទួរគី កំពុងតែធ្វើការតាមដានស៊ើបអង្កេត បញ្ជាក់ អត្តសញ្ញាណ ក្រុម មនុស្សឯទៀតមានវត្តមាននៅក្នុងវីដេអូ ដែលបានជួយ យុវតី ទាំងនោះ ក្នុងការជួយ យួរ វ៉ាលី នៅឯស្ថានី យ៍រថយន្តក្រុង ។ រដ្ឋាភិបាលប្រទេស ទួរគី បានធ្វើការស្តីបន្ទោស ដល់រដ្ឋាភិបាល ប្រទេស អង់គ្លេស ទៅ លើចំណាត់ការ យឺតយ៉ាវ ក្នុងការផ្តល់ព័ត៌មាន ពីការមកដល់ យុវតី ៣ នាក់ ខាងលើ ។

កងកម្លាំងសន្តិសុខ ធ្វើការប៉ាន់ប្រមាណអោយដឹងថា ចំនួនមនុស្ស ប្រមាណ ៦០០ នាក់ ជាពលរដ្ឋអង់ គ្លេសកាន់សាសនា ម៉ូស្លឹម បានធ្វើដំណើរទៅតំបន់ មានជម្លោះ ដោយ ចុះចូល ជាមួយនឹង ក្រុមរដ្ឋអ៊ីស្លាម ជ្រុលនិយម ដែលមានវត្តមាន គ្រប់គ្រង ប្រទេសស៊ីរី និង អ៊ីរ៉ាក់ ៕

- អាន ៖ បែកធ្លាយ ចារិត ពិត ពិជឃាត ISIS សម្លាប់ កាត់ក្បាល មិនញញើតដៃ "ស្លូត សុភាព និង ស្រគត់ស្រគុំ"

<object width="496" height="425" data="http://www.youtube.com/v/kaAUHHzC2JA&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/kaAUHHzC2JA&rel=1" /></object>

<object width="496" height="425" data="http://www.youtube.com/v/GEqwxuysAcE&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/GEqwxuysAcE&rel=1" /></object>

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អាស៊ីវ័ន