បន្ទាយមានជ័យ៖ បុរសស្រវឹងខួបម្នាក់ បានដើរធ្លាក់ចូលទឹកពាង លង់ស្លាប់ចោលប្រពន្ធកូន ប្រុសស្រី៤នាក់ យ៉ាងអាណោធ អាធ័ម។ ហេតុការណ៍ នៅម៉ោងប្រហែល១និង ៣០នាទី រសៀលនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៥ ស្ថិតនៅភូមិ ភូមិក្បាលស្ពាន១ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចប្រាប់ឲ្យដឹងថា បុរសដែលផឹកស្រាស្រវឹង លង់ទឹកពាងស្លាប់នេះ មានឈ្មោះយ៉ែម ឆាយ លៀង អាយុ៣៧ឆ្នាំ មានប្រពន្ធឈ្មោះគិត ស្រីរ៉ាត់ អាយុ៣៤ឆ្នាំ និងមានកូនប្រុសស្រីចំនួន៤ នាក់ ដែលសព្វថ្ងៃនេះរស់នៅ ក្នុងភូមិខាងលើ។
ក្រោយពីកើតហេតុសមត្ថកិច្ច បានចុះមកធ្វើកោសល្យវិច័យលើសាកសព និងបានសន្និដ្ឋានថាសពរងគ្រោះខាងលើ នេះពិតជាស្លាប់លង់ទឹកពាងពិតប្រាកដមែន។

បច្ចុប្បន្នសមត្ថកិច្ចបានប្រគល់សពទៅកាន់គ្រួសារដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល