CamNews

មនុស្ស​កាន់​តែ​ច្រើន​ មកតម្រៀបជួរ ចាំទិញ iPhone 6 នៅមុខ Apple Store

បើទោះជារូបភាពអំពី iPhone 6 បានបង្ហាញខ្លួនជាយូរមកហើយ ប៉ុន្ដែ មកដល់បច្ចុប្បន្ន ការទាក់
ទាញរបស់ស្មាតហ្វូនល្បីឈ្មោះនេះ នៅតែមិនមានការអន់ថយ។

មាន​អ្នក​ខ្លះ បាន​មក​រង់​ចាំ​ តាំង​តែ​ពី​ថ្ងៃ​ទី ៣១ សីហា​មក​ម៉្លេះ

គេត្រូវរង់ចាំដល់ថ្ងៃទី ៩កញ្ញា ទើបកំណែថ្មីរបស់ iPhone នឹងត្រូវបាន Apple ឧទ្ទេសនាមជាផ្លូវ
ការ ហើយបើតាមទម្លាប់ វាអាចនឹងមានវត្តមានក្នុងទីផ្សារ ចាប់ពីថ្ងៃទី ២០ ឬយូរជាងនេះ។ ប៉ុន្ដែ
នៅឯខាងមុខ Apple Store ក្នុងក្រុង New York វិញ គេឃើញមានមនុស្សមកបោះតង់ស្នាក់នៅ
ដោយតម្រៀបជួរគ្នា ដើម្បីរង់ចាំទិញ iPhone 6 តាំងពីថ្ងៃទី ៣១ ខែសីហាមកម៉្លេះ។

អ្នក​ដែល​មក​រង់​ចាំ មាន​យក​ជាមួយ​នូវ កៅអី​សម្រាប់​អង្គុយ និង​ដេក រួម​ទាំង​ម្ហូប​អាហារ
និង​របស់​របរ​ប្រើ​ប្រាស់​ផ្ទាល់​ខ្លួន​

មកដល់ថ្ងៃនេះ មនុស្សកាន់តែច្រើនឡើងៗ បាននាំគ្នាមកស្នាក់នៅខាងមុខ Apple Store ជាបន្ត
បន្ទាប់ នៅ​ពេល​ដែលថ្ងៃបង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​របស់ iPhone 6 ជិតនឹងមក​ដល់​។ ក៏​ប៉ុន្ដែ មនុស្ស​
ដែល​ស៊ូ​មក​បោះ​តង់ រង់​ចាំ​នៅ​ខាង​មុខ Apple Store គឺ​មិន​មែន​មាន​បំណង​ទិញយក iPhone 6
ទៅប្រើ​ផ្ទាល់​ខ្លួន​ តែ​ម្យ៉ាង​នោះ​ទេ ក្នុង​ចំណោម​នោះ ភាគ​ច្រើន ពួក​គេ​គឺ​ជា​តំណាង​របស់​ក្រុម​ហ៊ុន
​លក់រាយ​មួយ​ចំនួន។

កន្លែង​ខ្លះ គេ​ឃើញ​កៅ​អី​តែ​មួយ ប៉ុន្ដែ មាន​មនុស្ស​ប្លែក​មុខពីរ​ ឬ​ច្រើន​នាក់ មក​អង្គុយ​ ក្នុង​ពេល​ខុស​ៗ
គ្នា នេះ​បញ្ជាក់​ថា ពួក​គេ​មិន​មែន​មក​តែ​ឯង ពោល​គឺ​ពួក​គេ​មក​ជំនួស​គ្នា ទៅ​វិញ​ទៅ​មក ដើម្បី​អាច​រក្សា
កន្លែង​របស់​ខ្លួន

គួររំលឹកថា នៅរាល់លើក ឱ្យតែមានផលិតផលថ្មីរបស់ Apple រៀបនឹងបង្ហាញខ្លួន គេក៏តែងតែ
ឃើញ មានមនុស្សយ៉ាងច្រើន មកបោះតង់ ស្នាក់នៅខាងមុខ Apple Store ហើយវាបានក្លាយជា
ទម្លាប់ប្រចាំឆ្នាំ ក្នុងក្រសែភ្នែករបស់សាធារណជន នៅក្រុង New York។

អ្នក​ដែល​មក​តម្រៀប​ជួរ រង់​ចាំ​ថ្ងៃ​ iPhone 6 បង្ហាញ​ខ្លួន មិន​មែន​សុទ្ធ​តែ​មាន​បំណង​ដូច​ៗ​គ្នា នោះ​
ឡើយ ក្នុង​នោះ អ្នក​ខ្លះ​ចង់​បាន iPhone មក​ប្រើ​មុន​គេ អ្នក​ខ្លះ​ទិញ​យក​ទៅ​លក់​បន្ត ហើយ​ក៏​មាន​អ្នក​
ខ្លះ សម្រាប់​ញាតិ​របស់​ខ្លួន និង​អ្នក​ខ្លះ មក​យក​ព័ត៌មាន​។ល។

ចំណែកឆ្នាំនេះ បើទោះរូបថត  និងព័ត៌មានជាច្រើនស្ដីអំពី  iPhone 6  ត្រូវបានបែកធ្លាយចេញ
មកក្រៅក៏ដោយ ក៏ប៉ុន្ដែ ប្រការនេះ មិនអាចទប់ស្កាត់បាននូវភាពទាក់ទាញរបស់ស្មាតហ្វូន  មក
ពីក្រុមហ៊ុន Apple  នោះដែរ៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ gottabemobile/tech