ក្រុមហ៊ុនជប៉ុន Applied Natural Products (ANP) គ្រោងនឹងវិនិយោគលើដំណាំចំណីសត្វ sorghum ក្នុងខេត្តបាត់ដំបង។

ក្នុងអំឡុងពេលកិច្ចប្រជុំជាមួយក្រសួងកសិកម្ម ក្រុមហ៊ុន ANP បានបង្ហាញពីផែនការ ក្នុងការទទួលយកគម្រោងមួយ ស្តីពីការដាំដំណាំចំណីសត្វ sorghum ដែលផ្ដល់មូលនិធិដោយ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) សហការជាមួយមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា និងក្រសួងកសិកម្ម។

គម្រោងនេះបានចាប់ផ្តើមកាលពីឆ្នាំមុន ដោយមានថវិកាចំនួន ១ លានដុល្លារត្រូវបានអនុវត្ត ដោយក្រុមហ៊ុន ANC។ ពេលវាទទួលបានផលនៅឆ្នាំនេះ ក្រុមហ៊ុនជប៉ុន នឹងគ្រប់គ្រងដំណើរការវាជាលក្ខណៈ ពាណិជ្ជកម្ម។យោងតាមក្រុមហ៊ុន ផលពីដំណាំចំណីសត្វ sorghum នឹងត្រូវផ្គត់ផ្គង់ សម្រាប់ទីផ្សារក្នុងស្រុក ដើម្បីចិញ្ចឹមសត្វពាហនៈ។

ក្រុមហ៊ុន ANP គ្រោងនឹងពង្រីកដីចំការដល់ ២.០០០ ហិកតាដែលនឹងត្រូវដាំដោយកសិករ ដែលទទួលបានការបណ្តុះបណ្តាលពីអ្នកជំនាញ។ ក្រុមហ៊ុនក៏មានគម្រោងផលិតជីសរីរាង្គ នៅថ្ងៃអនាគតផងដែរ។

លោក ហេង រតនា អគ្គនាយក CMAC បានមានប្រសាសន៍ថាគម្រោងនេះ កំពុងត្រូវបានអនុវត្តនៅលើដីទំហំ ១៥ ហិកតា ដែលជាកម្មសិទ្ធិរបស់មន្រ្តីស៊ីម៉ាក់នៅក្នុងស្រុក គាស់ក្រឡ។ មន្រ្តីស៊ីម៉ាក់ដែលចូលនិវត្តន៍ នឹងទទួលបានប្រយោជន៍ ពីការលក់ផលគ្រាប់ធញ្ញជាតិទៅឲ្យក្រុមហ៊ុន។លោកបានមានប្រសាសន៍ថា ”បច្ចុប្បន្នក្រុមហ៊ុននេះ កំពុងធ្វើការសិក្សាពីលទ្ធភាពដាំដុះ ហើយនឹងចាប់ដំណើរការនៅឆ្នាំក្រោយ ពោលគឺមួយឆ្នាំបន្ទាប់ពីជំនួយរបស់ JICA បញ្ចប់” ។

អ្នកតំណាងរបស់ JICA លោក Yuji Segoshi បានប្រាប់រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វ៉េង សាខុន ថាគម្រោងនេះអាចបានទទួលផល sorghum ២១១ តោន កាលពីឆ្នាំមុន។ ដំណាំចំណីសត្វ ដែលលក់ក្នុងតម្លៃ ៧០ ដុល្លារទៅ ៨០ ដុល្លារក្នុងមួយតោន ត្រូវបានប្រើដើម្បីផ្គត់ផ្គង់ទីផ្សារ នៅរាជធានីភ្នំពេញ ៕

ប្រភព ៖ khmertimes