- អាន ៖ វណ្ណ ម៉ូនីកា ផ្ទុះជម្លោះបែកផ្សែង ជាមួយគូស្នេហ៍ ព្រោះភ្លើងប្រច័ណ្ឌ

ភ្នំពេញ៖ ភាពល្បីល្បាញ និង ការទទួលបាន នូវប្រជាប្រិយភាព ពីសំណាក់ទស្សនិកជន អ្នកគាំទ្រ ក៏ដូចជាមិត្តយុវវ័យ ចំពោះតារាចម្រៀង-សម្តែង កញ្ញា វណ្ណ ម៉ូនីកា នៅតែបន្តកើនឡើង គួរគត់សម្គាល់ ពោល គឺពុំទាន់មានចំណុច អវិជ្ជមានណា ធ្វើឲ្យនាងធ្លាក់ប្រជាប្រិយភាព នោះឡើយ រហូតមកដល់ពេលនេះ ។

ការបោះជំហាន ទៅមុខក្នុងអាជីពជាអ្នកសិល្បៈនេះហើយ ទើបធ្វើឲ្យតារាសម្តែងស្រី នាង វណ្ណ ម៉ូនីកា កំពុងតែមានហាងឆេងសម្រាប់ ទីផ្សារក្នុងស្រុក។ មិនតែប៉ុណ្ណោះ នៅក្នុងអំឡុងចុង ឆ្នាំ២០១៤នេះ តារាសម្តែងស្រីរូបនេះ បាននឹងកំពុងបញ្ហាញវត្តមាន ជាច្រើន តាមរយៈការតួសម្តែងរឿង នឹងឡើងច្រៀង តាមបណ្តាកម្មវិធី ប្រគំតន្រ្តីរបស់ស្ថានីយទូរស្សន៍ ក៏ដូចជាក្នុងកម្មវិធីផ្សេងៗ ទាំងនៅក្នុង ទីក្រុងភ្នំពេញ និងតាមបណ្តាខេត្តនានា។

ទីផ្សារការងារសិល្បៈ សម្តែង-ចម្រៀងជាច្រើន ត្រូវបានគេមើលឃើញថា កំពុងតែស្ថិតនៅក្នុងកណ្តាប់ដៃ របស់កញ្ញា វណ្ណ ម៉ូនីកា នាពេលបច្ចុប្បន្ន ។ ជាងនេះទៅទៀតថ្មីៗនេះ កញ្ញា វណ្ណ ម៉ូនីកា ក៏ទើបតែ ក្តោបបានឱកាសថត រឿងភាគមួយចំនួន ក្នុងនោះពីររឿងផ្សេងគ្នា ទើបតែបានថតបញ្ចប់ និង បានចាក់បញ្ចាំងនៅស្ថានីយទូរសទ្សន៍ CTN ។

មានមហាជនជាច្រើន បានទទួលស្គាល់ នូវសមត្ថភាព និងទេពកោសល្យល្អ នៅក្នុងអាជីពជាតារាសម្តែង និង ចម្រៀងរបស់ កញ្ញា វណ្ណ ម៉ូនីកា ហើយក៏នាំគ្នា ចូលរួម អបអរសាទរ ចំពោះជោគជ័យនេះ ។ ប៉ុន្តែមហាជន ក៏មានការសោកស្តាយ ជាមួយនឹងតារាចម្រៀងស្រីរូប នេះ ដោយសារតែគេបាន សំឡឹងឃើញថា ជីវិតស្នេហាឯកជនខាងក្រៅរបស់ វណ្ណ ម៉ូនីកា កំពុងតែបោះជំហានថយក្រោយ ឬ អាចនិយាយបានថា នាងជាតារាស្រី ដែលបានបរាជ័យរឿងស្នេហា ផ្ទួនៗ។

ផ្តល់សម្ភាសន៍ ជាមួយគេហទំព័រ LookingTODAY តាមទូរស័ព្ទនៅព្រឹក ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៤នេះ កញ្ញា វណ្ណ ម៉ូនីកា បាននិយាយប្រាប់ទាំង អារម្មណ៍រីករាយថា សម្រាប់អាជីសិល្បៈ របស់នាងសព្វថ្ងៃនេះ គឺមានភាពមមាញឹកច្រើនទាំងការថតសម្តែង រឿងឈុតកាយវិកាខារ៉ាអូខេ និងការឡើងច្រៀង តាមកម្មវិធីប្រគំតន្រ្តី នៅតាមទូរទស្សន៍ជាដើម។

តារាសម្តែងវ័យ២៨ ឆ្នាំកញ្ញា វណ្ណ ម៉ូនីកា បាននិយាយបន្តថា "ចាស ពិតមែនហើយបង..! បច្ចុប្បន្ននេះ ខ្ញុំរវល់ ណាស់ទាំងការថតរឿងភាគ និងច្រៀង ព្រោះ អីឥឡូវនេះ មានខាងក្រុមហ៊ុន ផលិតកម្ម និង ប៉ុស្តិ៍ ទូរសទ្សន៍កំពុងតែទាក់ទងមកច្រើន។ ម្យ៉ាងទៀតថ្មីៗ មុននេះខ្ញុំក៏ទើបថតចប់រឿង ចំនួនពីរ ។ ឥឡូវ ក៏កំពុងតែ ត្រៀងសម្តែងរឿង ពីរផ្សេងទៀត។ បើនិយាយឱ្យចំទៅ គឺចាប់តាំងពីខ្ញុំផ្តាច់ស្នេហ៍ មកហាក់មានយឺអ៊ុនឡើង តែម្តង (សើច)..!"។

តារាសម្តែងស្រី ទើបជួបប្រទះអាស្រូវស្នេហា បែកបាក់កញ្ញា វណ្ណ ម៉ូនីកា បានឱ្យដឹងទៀតថា "រាល់ថ្ងៃ នេះខ្ញុំកំពុងតែសម្រុកខ្លាំង ក្នុងវិថីសិល្បៈ ដើម្បីដណ្តើមយក ទីផ្សាសម្តែង និងច្រៀង ហើយក៏ចង់សាង កេរ្តិ៍ឈ្មោះល្បី បន្ថែមទៀត ព្រោះពេលមុនៗនេះ ខ្ញុំហាក់មិនសូវគិតគូខ្លាំង នោះទេ ទើបកាលនោះមិនសូវ មានភាព លេចធ្លោ ..!"។

ដោយឡែក សម្រាប់រឿងរ៉ាវស្នេហា ត្រូវបានកញ្ញា វណ្ណ ម៉ូនីកា បានបញ្ជាក់ថា នាងឈប់ខ្វាយខ្វល់ និង មិនចង់មានរឿងជម្លោះអី្វ តទៅទៀតជាមួយបុរស អតីតគូស្នេហ៍ចាស់ លោក លោក វ៉ាត លីម៉េង អ្នកដឹកនាំសម្ដែងបទចម្រៀង ក្នុងផលិតកម្មថោន។ ចំណែកខ្លួននាងផ្ទាល់ បច្ចុប្បន្ននេះក៏មិនទាន់ គិតចង់មាន ទំនាក់ទំនងស្នេហ៍ ជាមួយបុរសណាម្នាក់ ទៀតជាថ្មីនោះឡើយ។ ប៉ុន្តែ វណ្ណ ម៉ូនីកា ក៏បានសារភាព ប្រាប់ថា កំពុងមានអ្នកតាមលួងលោម សុំស្រឡាញ់ច្រើន ទាំងក្នុងនិងក្រៅស្រុក តែជារឿយៗ នាងបានឆ្លើយបដិសេធ៕

- អាន ៖ វណ្ណ ម៉ូនីកា ផ្ទុះជម្លោះបែកផ្សែង ជាមួយគូស្នេហ៍ ព្រោះភ្លើងប្រច័ណ្ឌ

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល