ឆើតជាមន្ត្រីធំម្នាក់នៅក្រសួងមួយ គាត់មានប្រាក់កាស និងមិត្តភក្តិជាច្រើន ហើយពួកគាត់
តែងបបួលគ្នាដើរលេង ស៊ីផឹកមិនសូវចូលផ្ទះទេ ទោះបីប្រពន្ធជេរស្តី យ៉ាងណាក៏ដោយ។
ល្ងាចមួយនៅពេលដែលឆើតមិនទាន់ទៅដើរលេងប្រពន្ធក៏បាននិយាយទៅកាន់ប្តីរបស់ខ្លួន
ថា៖

ប្រពន្ធ៖ បងល្មមកែខ្លួនហើយខ្លួនបងចាស់ហើយ បើមិនខ្មាស់ញាតិក៏ខ្មាស់កូនចៅដែរ!
ឆើត៖ យី! ចំជាប្រពន្ធល្អរបស់បងមែនដឹងថាប្តីចាស់ក៏អោយប្តីកែខ្លួនមិនអីទេពី បីថ្ងៃទៀត
បងនឹងទៅភ្នំពេញអោយគេម៉ាស្សាមុខមាត់ស្បែកធានាថាពិតជាស្អាតដូចកាលនៅកំលោះ
អញ្ចឹង។
ប្រពន្ធ៖ ខ្ញុំឱ្យបងកែខ្លួនឈប់ដើរលេងយប់ទៀត មិនមែនឱ្យបងទៅម៉ាស្សាមុខមាត់នោះទេ!
ឆើត៖ អុញ.........។