សុខភាព ៖ ធ្មេញ និងអញ្ចាញមានសុខភាពល្អមិនត្រឹមតែផ្ដល់ឱ្យអ្នកនូវស្នាមញញឹមដ៏ស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងបញ្ជាក់ពីសុខភាព និងអនាម័យមាត់ធ្មេញដ៏ល្អទៀតផង ដែលដើរតួដ៏សំខាន់នៅក្នុងជីវិតរបស់អ្នក។ សុខភាពមាត់ធ្មេញល្អ ជួយការពារជំងឺពុកធ្មេញ និងស្នាមប្រឡាក់ពណ៌លឿង ព្រមទាំងក្លិនមាត់មិនល្អផងដែរ។ លើសពីនេះទៅទៀត វាមានសារៈសំខាន់ចំពោះសុខភាពរាងកាយទាំងស្រុងរបស់អ្នក។ ការសិក្សាស្រាវជ្រាវណែនាំថា ក្រៅពីបញ្ហាមាត់ធ្មេញ បាក់តេរី និងការរលាកក្នុងមាត់អាចនាំឱ្យមានបញ្ហាសុខភាពផ្សេងៗជាច្រើនទៀតដូចជា ជំងឺបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺរលាកពោះវៀន ជំងឺតម្រងនោម ជំងឺទឹកនោមផ្អែម និងជំងឺមហារីកមាត់។ ដើម្បីជាចំណេះដឹងបន្ថែមស្ដីពីការថែរក្សាសុខភាពមាត់ធ្មេញ Camnews សូមលើកយកនូវវិធីធ្វើឱ្យធ្មេញ និងអញ្ចាញរឹងមាំ និងការថែរក្សាដទៃទៀតដោយវិធីងាយៗ។

ស្លឹក Peppermint៖ គុណសម្បត្ដិប្រឆាំងនឹងបាក់តេរី និងថ្នាំសម្លាប់មេរោគនៅក្នុងស្លឹក Peppermint អាចជួយរក្សាសុខភាពមាត់ធ្មេញ និងរក្សាអញ្ចាញ និងធ្មេញរបស់អ្នកឱ្យមានសុខភាពល្អបានច្រើនឆ្នាំ។ ការសិក្សាស្រាវជ្រាវមួយ ចុះផ្សាយនៅក្នុងទស្សនាវដ្ដីសមាគមទន្ដសាស្រ្ដអន្តរជាតិបានរកឃើញថា ការដុសសម្អាតធ្មេញដោយស្លឹកជីអង្កាម Peppermint មានប្រសិទ្ធភាពដ៏សំខាន់ចំពោះការបន្ថយជំងឺស្អុយមាត់។

ដាក់់ស្លឹកជីអង្កាម Peppermint មួយក្ដាប់ទៅក្នុងទឹកក្ដៅមួយកែវឱ្យបានរយៈពេល ៣០នាទី។ កូរវាឱ្យចេញជាតិ បន្ទាប់មកប្រើទឹកនោះលាងសម្អាតមាត់របស់អ្នក។ សូមអនុវត្ដវិធីនេះឱ្យបានទៀងទាត់។

ជម្រើសមួយទៀត សូមបន្ថែមប្រេង Peppermint ទៅក្នុងទឹកមួយកែវ បន្ទាប់មកប្រើវាដើម្បីលាងសម្អាតមាត់របស់អ្នក។

អំបិល៖ អំបិលក៏មានប្រសិទ្ធភាពក្នុងការពង្រឹងធ្មេញ និងអញ្ចាញឱ្យរឹងមាំផងដែរ។ គុណសម្បត្ដិប្រឆាំងនឹងបាក់តេរី និងថ្នាំសម្លាប់មេរោគរបស់វា អាចបញ្ឈប់នូវការលូតលាស់បាក់តេរីនៅក្នុងមាត់។

ដាក់អំបិលមួយស្លាបព្រាកាហ្វេឱ្យរលាយនៅក្នុងទឹកក្ដៅឧណ្ហៗមួយកែវ។ ប្រើទឹកខ្ពុលមាត់បែបធម្មជាតិនេះដើម្បីលាងសម្អាតមាត់របស់អ្នកយ៉ាងតិចឱ្យបានម្ដងក្នុងមួយថ្ងៃ។

ម្យ៉ាងទៀត រៀបចំគ្រឿងលាយបញ្ចូលគ្នា ដោយមានអំបិលកន្លះស្លាបព្រាកាហ្វេ និងប្រេងម៉ូតាត(Mustard Oil) ដើម្បីបង្កើតបានជាល្បាយខាប់។ ប្រើល្បាយខាប់នេះដើម្បីដុសសម្អាតធ្មេញរបស់អ្នក បន្ទាប់មកលាងជម្រះវាដោយទឹកក្ដៅឧណ្ហៗ។ សូមអនុវត្ដដូច្នេះឱ្យបានរាល់ថ្ងៃនៅពេលព្រឹក។

គន្លឹះបន្ថែម៖

ប្ដូរច្រាសដុសធ្មេញថ្មីរៀងរាល់ពីរ ទៅបីខែម្ដង។

ប្រើទឹកថ្នាំខ្ពុរមាត់ ដែលមិនមានផ្ទុកជាតិអាកុលដើម្បីលាងសម្អាតបាក់តេរីចេញពីមាត់។

សម្អាតអណ្ដាតរបស់អ្នកដោយឧបករណ៍សម្អាតអណ្ដាតឱ្យបានម្ដងក្នុងមួយថ្ងៃ ដើម្បីកម្ចាត់ចោលបាក់តេរី និងសារធាតុពុលពីអណ្ដាតរបស់អ្នក និងបង្ការបញ្ហាក្លិនមាត់។

ដើម្បីថែរក្សាសុខភាពមាត់ធ្មេញឱ្យបានល្អ សូមកាត់បន្ថយការពិសាអាហារផ្ទុកជាតិស្ករខ្ពស់។

កុំប្រើធ្មេញរបស់អ្នកជាឧបករណ៍ដើម្បីបើកគម្របដប ឬកាត់វត្ថុអ្វីមួយ។

លាងសម្អាតមាត់របស់អ្នកដោយទឹកក្ដៅឧណ្ហៗ ក្រោយការពិសាអាហាររួច។

ការទំពារស្ករកៅស៊ូរមិនផ្ទុកជាតិស្ករក្រោយការពិសាអាហារក៏អាចលើកកម្ពស់សុខភាពមាត់ធ្មេញ ព្រមទាំងជួយសម្អាតធ្មេញរបស់អ្នក និងភ្ញោចដល់ការផលិតចេញទឹកមាត់ផងដែរ។

កុំជក់បារី ឬប្រើថ្នាំជក់គ្មានផ្សែង។

ដាក់បញ្ចូលបន្ថែមនូវអាហារសម្បូរដោយវីតាមីនC ទៅក្នុងរបបអាហាររបស់អ្នក។

ពិសាឱសថបង្រ្គប់វីតាមីនD ក្រោយការប្រឹក្សាជាមួយវេជ្ជបណ្ឌិត ដើម្បីលើកកម្ពស់សុខភាពមាត់ធ្មេញរបស់អ្នក។

ពិសាផ្លែឈើ និងបន្លែស្រួយដូចជា ត្របែក ផ្លែប៉ោម ការ៉ុត ឬត្រសក់ក្រោយពេលពិសាអាហាររួច។

ពាក់ឧបករណ៍ការពារធ្មេញខណៈពេលលេងកីឡា។

ត្រូវឱ្យប្រាកដថា អ្នកទៅពិនិត្យធ្មេញជាទៀងទាត់ រៀងរាល់៦ខែម្ដង៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព ៖ homeremedies