ព័ត៌មានអន្តរជាតិ ៖ National Environment Agency (NEA) ឬភ្នាក់ងារ គ្រប់គ្រងបរិស្ថានជាតិ សឹង្ហ បុរីអោយដឹងថា លក្ខខ័ណ្ឌចុះអ័ព្ទ ដែលមកនូវវត្តមាន ខ្យល់មានជាតិពុល នោះ ត្រូវបានគេរំពឹងទុក ថានឹងបន្តការវាយប្រហាររបស់ខ្លួនដដេល មកលើសឹង្ហបុរី នាថ្ងៃសៅរ៍ទី ២៦ នេះ គ្រាន់តែថា កម្លាំង នៃការវាយប្រហារមានភាពអន់ខ្សោយជាមុន នោះគឺ កម្រិតជាតិពុល នៅក្នុងខ្យល់មានការធ្លាក់ចុះ គួរអោយកត់សម្គាល់ ។

ជាការលើកឡើង ពីសំណាក់ភ្នាក់ងារ NEA អោយដឹងថា ការ បំពុល ខ្យល់ នៅប្រទេសសិង្ហបុរីក្នុង រយៈ ពេល ២៤ ម៉ោង កន្លងទៅនេះ មានតួលេខលើសចន្លោះ ពី ២៦៨ ដល់ ៣២០ ។ តួលេខដែល លើសពី កម្រិត ៣០០ នឹងឈានដល់កម្រិតគ្រោះថ្នាក់ នេះ បើយោងតាម ទីភ្នាក់ងារបរិស្ថានជាតិ របស់ប្រទេសសិង្ហបុរី។ ដោយឡែក ការបំពុលខ្យល់ នៅ ប្រទេសសិង្ហបុរីក្នុង រយៈ ពេល ៣ ម៉ោង ចុងក្រោយ នាព្រឹកថ្ងៃសៅរ៍នេះ បានធ្លាក់ចុះ មកក្រោម ១០០ នោះបានន័យថា កម្រិតជាតិពុលនៅ ក្នុងខ្យល់ ដែលជាសញ្ញាណគ្រោះថ្នាក់នោះ គឹបានថមថយកម្លាំងជាខ្លាំង ។

របាយការណ៍ បន្តបញ្ជាក់អោយដឹងថា កម្រិតជាតិពុល នៅក្នុងខ្យល់ បានចាប់ផ្តើម ល្អប្រសើរឡើង វិញបន្តិចម្តងៗ បើចាប់គិត យប់ថ្ងៃសុក្រកន្លងមកនេះ ក្រោយពី មានការវាយប្រហារជាខ្លាំង ដោយ ការចុះអ័ព្ទ ពីផ្សែងភ្លើងឆេះព្រៃដ៏កាចសាហាវ ពីប្រទេសជិតខាង នៅលើដីកោះ ស៊ូម៉ាត្រ នាំអោយ កម្រិតជាតិពុល នៅក្នុងខ្យល់ ឈានទៅដល់ប្រកាសអាសន្ន ថាមានគ្រោះថ្នាក់ ។

ហេតុផលចម្បង ដែលបានលើកឡើងថា កម្រិតជាតិពុលនៅ ក្នុង ខ្យល់ មានគ្រោះថ្នាក់នេះហើយ នាំអោយអាជ្ញាធរ សឹង្ហបុរី ប្រកាស បិទទ្វារ ជា បណ្តោះ អាសន្ន បណ្តាគ្រឹះស្ថានអប់រំ នៅទូទាំងប្រ ទេសតែម្តង ។ គួររំឮកថា បណ្តាប្រទេសជិតខាង ឥណ្ឌូនេស៊ី រងគ្រោះជាខ្លាំង ជាមួយនឹងលក្ខខ័ណ្ឌ ចុះអ័ព្ទ ដែលធ្វើអោយខ្យល់ឈានទៅដល់កម្រិតមួយមានជាតិពុល ក្រោយពីទទួលរងនូវផ្សែងភ្លើង ឆេះព្រៃដ៏កាចសាហាវបំផុត នៅលើដីកោះ ស៊ូម៉ាត្រា ៕

-អាន ៖ ប្រកាសរដ្ឋ "មានអាសន្ន" ព្រោះភ្លើងឆេះ ព្រៃ ដ៏សាហាវបំផុត ៥៦០០០ ហិចតា (មានវីដេអូ រន្ធត់ បើកឡានគេចខ្លួន)

ប្រែសម្រួល ៖ កុសល

ប្រភព ៖ CNA