CamNews

នគរបាល ប៉ុស្ដិ៍ចោមចៅ ដឹកកូនស្រី ចេញ ពីសាលាដួលម៉ូតូ រាលកៃកាំភ្លើងចំភ្លៅ កូន

ភ្នំពេញ ៖ មន្ដ្រីនគរបាល ប៉ុស្ដិ៍ចោមចៅ ម្នាក់ បានជួបគ្រោះថ្នាក់ចរាចរណ៍ដួលម៉ូតូ ស្រាប់តែរាលកៃកាំភ្លើង ចំភ្លៅកូនស្រីរបស់ ខ្លួន ពេលកំពុងដឹកចេញពីសាលាទៅផ្ទះនៅ ព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៥នេះ ស្ថិត នៅលើផ្លូវជាតិលេខ៣ ក្បែរបន្ទាយទាហាន ង៧០ ។

អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ លោកយឹម សារ៉ាន់ បានបញ្ជាក់ថា ក្រោយពី ចូលរួមដេញបង្ក្រាបក្រុមចោរប្លន់ បន្ទាប់ពី ធ្វើសកម្មភាពនៅខណ្ឌដង្កោនោះ មន្ដ្រីនគរ បាលរូបនេះ បានបើកម៉ូតូទៅយកកូនស្រី នៅឯសាលាឆ្ពោះទៅផ្ទះ ប៉ុន្ដែពេលកំពុងធ្វើ ដំណើរតាមដងផ្លូវក៏វ៉ាក់អឺជាមួយរថយន្ដ បណ្ដាលឱ្យដួលក៏រាលកៃកាំភ្លើងចំភ្លៅស្ដាំ របស់កូនស្រីតែម្ដង ប៉ុន្ដែមិនបណ្ដាលឱ្យប៉ះ ពាល់ដល់អាយុជីវិតនោះទេ ។

យោងតាមសេចក្ដីរាយការណ៍ពីភ្នាក់ងារ នៅខណ្ឌពោធិ៍សែនជ័យ បានឱ្យដឹងថា មន្ដ្រី នគរបាលរូបនេះ ឈ្មោះឆន អាយុជាង៤០ឆ្នាំ ទទួលការងារព្រហ្មទណ្ឌ នៅប៉ុស្ដិ៍នគរបាល ចោមចៅ ។

ក្រោយកើតហេតុ ក្មេងស្រីរងគ្រោះអាយុ ប្រមាណ១០ឆ្នាំ ត្រូវបានបញ្ជូនទៅព្យាបាល របួសនៅមន្ទីរពេទ្យក្បែរនោះភ្លាមៗផងដែរ។

យោងតាមហេតុការណ៍ខាងលើនេះ គឺ ជាបទពិសោធន៍មួយ សម្រាប់មន្ដ្រីកងកម្លាំង ប្រដាប់អាវុធទាំងអស់ ដែលដាក់កាំភ្លើង នៅនឹងចង្កេះ ពេលធ្វើដំណើរតាមម៉ូតូ ត្រូវ មានការប្រុងប្រយ័ត្ន ខ្លាចក្រែងដួល ហើយ រាលកៃកាំភ្លើងដូចរូបភាពបែបនេះ ហើយ អាចចាត់ទុកថា ជាសំណាងមួយ ដែលមិន ប៉ះពាល់ដល់ជីវិតកូនស្រី ផ្ទុយទៅវិញ បើ គ្រាប់កាំភ្លើងចំកន្លែងសំខាន់ នោះច្បាស់ជា ស្លាប់ជាក់ជាមិនខាន ធ្វើឱ្យមានវិប្បដិសារី អស់មួយជីវិត ។

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល