ព័ត៌មានអន្តរជាតិ ៖ សារព័ត៌មាននាំមុខ ប៊ីប៊ីស៊ី បានចេញសម្រង់អត្ថបទសារព័ត៌មានដោយយោង តាមការស៊ើបអង្កេត ពី Fairfax Media-ABC Four Corners អោយដឹងថាអ្នកនយោបាយជាន់ខ្ពស់ អូស្រ្តាលី គឺមានទំនាក់ទំនងជ្រៀតចូលដោយក្រុមម៉ាហ្វៀរ Calabrian ។

Fairfax Media-ABC Four Corners អោយដឹងថា បណ្តាមន្រ្តីនយោបាយ មានវត្តមាន មកពី ២ រដ្ឋ ក៏ដូចជា មានវត្តមាន មកពីកម្រិតរដ្ឋសហព័ន្ធ បានសំញែងឡើងនូវ អំពើពុករលួយដ៏មានសក្តានុ ពល ជាមួយនឹងភាពចន្លោះប្រហោងរបស់ខ្លួណ នៅ ក្នុង ប្រព័ន្ធបរិច្ចាក នៃ វិស័យនយោបាយ ។ របាយការណ៍ស៊ើបអង្កេត ឯករាជ្យរយៈពេល ១ ឆ្នាំមកនេះ គឺដកស្រង់ចេញពីរបាយការណ៍ ឯក រាជ្យ ពីមន្រ្តីប៉ូលីស ។

គួររំឮកថា ក្រុមម៉ាហ្វៀរ Calabrian ដែលត្រូវបានគេស្គាល់ ច្បាស់ថា Ndrangheta មានភារកិច្ច ចំ បងក្នុងការរត់ពន្ធគ្រឿងញៀន ក៏ដូចជា ជម្រិតទារប្រាក់ដែលមានតម្លៃ រាប់ពាន់លាន អឹរ៉ូ ក្នុងនោះ សេចក្តីរាយការណ៍ បញ្ជាក់ក្តែងៗអោយដឹងថា ក្រុម ម៉ាហ្វៀរមួយក្រុមនេះ គឺជាក្រុមឧក្រិដ្ឋកម្ម ដ៏ មានឥទ្ធិពលខ្លាំងបំផុត របស់ពិភពលោក ដែលបានពង្រីកឥទ្ធិពល និងបណ្តាញរបស់ខ្លួនទៅកាន់ ពិភពលោក តាមរយៈប្រទេស អ៊ីតាលី ។

យ៉ាងណាមិញ បើយោងតាមសារ ព័ត៌មានរដ្ឋ អូស្រ្តាលី ABC នោះ អោយដឹងថា ក្រុម ម៉ាហ្វៀរ ដ៏ មានឥទ្ធិពលមួយក្រុមនេះ សកម្មភាពធំៗ របស់ពួកគេនៅក្នុងប្រទេស អូស្រា្តលី គឺ គម្រាមគំហែង ក៏ដូចជា ធ្វើការវាយប្រហារ អំពើហឹង្សាទៅលើអាជីវកម្មស្របច្បាប់ រួមមានដូចជា បន្លែ និងផ្លែឈើ មិនត្រឹមតែប៉ុណ្ណោះ អាជីវកម្មចម្បងរបស់ពួកគេ គឺផ្សាភ្ជាប់ទំនាក់ទំនងជាមួយនឹងបណ្តាអាជីវកម្ម មិនស្រប់ច្បាប់ ទីផ្សារងងឹត នៃ ការរត់ពន្ធគ្រឿងញៀន ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី