(សុខភាព)៖ ១.លាងដៃរបស់អ្នកៈ អ្នកអាចមានជំងឺ ដោយសារតែការចំឡងមេរោគ ឬបាក់តេរី ពីមនុស្សម្នាក់ទៅកាន់មនុស្សម្នាក់ និងពីកន្លែងមួយទៅកាន់កន្លែងមួយទៀត។ ដូច្នេះ ចូរអ្នកជៀសវាពីការចម្លង មេរោគអស់ទាំងនេះ ដោយការសម្អាតដៃរបស់អ្នកជាប្រចាំ ជាពិសេសបន្ទាប់ពីក្រោយពេល បើកបររួច។

២. កុំប៉ះមុខរបស់អ្នកៈ ទោះបីជាដៃរបស់អ្នកស្អាតក៏ដោយ មេរោគមួយចំនួន ក៏អាចទំនៅលើដៃរបស់អ្នកបានដែរ។ ក៏ប៉ុន្តែពពួកបារ៉ាសិតប្រភេទ ពុំមានផលប៉ះពាល់ ដល់សុខភាពនោះទេ ប្រសិនបើអ្នកប៉ះខ្លួនប្រាណ របស់អ្នក។ ផ្ទុយទៅវិញកន្លែង ដែលវាចំឡងមេរោគលឿនជាងគេ និងអាចនាំឲ្យមានការប៉ះពាល់គឺ ផ្ទៃមុខរបស់អ្នកដែលមានរួមទាំង ភ្នែក មាត់ និងច្រមុះ។ អ្នកគួរតែកុំធ្វើការអង្អែល ផ្ទៃមុខញឹកញាប់ខ្លាំងពេក។

៣. នៅឲ្យឆ្ងាយពីអ្នកជំងឺៈ មេរោគ និងការចំឡងមេរោគអាចរស់នៅ បានគ្រប់ទៅកន្លែងទាំងអស់ ក៏ប៉ុន្តែកន្លែងវាមានឱកាស ក្នុងការបង្ហាញខ្លួនច្រើនជាងគេនោះ គឺនៅកន្លែងដែលមានអ្នកជំងឺ។ ប្រសិនបើអ្នកដឹងថា មានអ្នកជំងឺផ្តាសាយនៅជិតខ្លួន ចូរអ្នកព្យាយាមនៅឲ្យឆ្ងាយ ដើម្បីកុំឲ្យមេរោគមានការរីករាល ដាលខ្លាំងជាងនេះ។

៤. កុំទទួលទានអាហារជាក្រុមៈ នៅក្នុងរដូវផ្តាសាយ ចូលអ្នកជៀសវាងទទួលទានអាហាររួម ឬអាហារជាក្រុមដែលវាអាចចំលងមេរោគ បានយ៉ាងលឿនបំផុត ជាពិសេសនៅពេលដែលមាន អ្នកមានជំងឺផ្តាសាយចូលរួមជាមួយ ពីព្រោះនៅពេលដែលពួកគេធ្វើការកណ្តាស់ ពួកគេតែងតែយកសដៃទៅខ្ទប់ ហើយមេរោគទាំងនោះ ក៏ឆ្លងតាមរយៈដៃ និងការប៉ះពាល់ខ្លួនប្រាណ របស់ពួកគេ។

៥. គេងឲ្យបានគ្រប់គ្រាន់ៈ ទោះបីជាអ្នកមិនមានជំងឺក៏ដោយ ក៏អ្នកគួរតែគេងឲ្យបានគ្រប់គ្រាន់ដែរ ដើម្បីជួយឲ្យរាងកាយរបស់អ្នកមាំមួន និងអាចទប់ទល់ជាមួយមេរោគផ្សេងៗ ពិសេសមេរោគផ្តាសាយ។

៦. កុំពិសារគ្រឿងស្រវឹងៈ ការទទួលទានគ្រឿងស្រវឹង ធ្វើឲ្យប្រព័ន្ធការពាររាងកាយមានសភាពចុះខ្សោយ ដូច្នេះវាងាយនឹងធ្វើឲ្យអ្នកមានជំងឺ។

៧. ទទួលទានទឹកឲ្យបានច្រើនៈ នៅពេលដែល រាងកាយរបស់អ្នក ធ្វើការប្រឆាំងនឹងជំងឺ ប្រព័ន្ធការពាររាងកាយរបស់អ្នក ត្រូវធ្វើការជ្រុលម៉ោងដែលជាហេតុ ធ្វើឲ្យអ្នកបាត់បង់ជាតិទឹក។ ដូច្នេះ អ្នកគួរទទួលទានទឹក ឲ្យបានច្រើនជាប្រចាំ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង